បរទេស៖ ក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រមូលហត្ថលេខា ក្នុងគោលបំណងជំរុញឱ្យតុលាការកំពូលពិនិត្យមើលការពន្យារពេលដោយទីភ្នាក់ងារប្រឆាំង អំពើពុករលួយជាតិក្នុងការស៊ើបអង្កេតលើការស្នាក់ នៅមន្ទីរពេទ្យបន្ថែមរបស់អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានផ្តន្ទាទោសគឺលិក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Phichit Chaimongkol ប្រធានបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បាននិយាយថា ក្រុមលោកនឹងប្រមូលហត្ថលេខាចំនួន ២០.០០០ ដើម្បីគាំទ្រញត្តិដើម្បីឱ្យមានស៊ើបអង្កេតការងាររបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)។
លោកថា ញត្តិគឺស្នើឲ្យតុលាការកំពូលបង្កើតក្រុមឯករាជ្យនឹងត្រូវដាក់ជូនប្រធានតុលាការកំពូលតាមរយៈប្រធាសភា។
លោក Phichit បាននិយាយទៀតថា ក្រុមនេះនឹងស្វែងរករបាយការណ៍វឌ្ឍនភាពនៅថ្ងៃអង្គារពី NACC ដែលខ្លួនបានស្នើឲ្យស៊ើបអង្កេតទៅលើមន្ត្រីនៅនាយកដ្ឋានកែប្រែ និងមន្ទីរពេទ្យទូទៅប៉ូលិសពីបទប្រព្រឹត្តអំពើមិនស្របច្បាប់។
នាយកដ្ឋាននេះបានចេញមុខបកស្រាយនៅសប្តាហ៍នេះដើម្បីនិយាយថា ខ្លួនកំពុងអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត ដែលបាននិយាយថាលោកថាក់ស៊ីនអាយុ ៧៤ ឆ្នាំ ត្រូវការការត្រួតពិនិត្យនិងការថែទាំជាបន្តបន្ទាប់ដែលមិនអាចផ្តល់ឱ្យនៅមន្ទីរពេទ្យពន្ធនាគារ៕ ប្រែសម្រួលៈ ណៃ តុលា