ព័ត៌មានអន្តរជាតិ

ក្រុម Houthis វាយប្រហារដោយមីស៊ីល Ballistic សំដៅនាវាអាមេរិក មួយគ្រឿង

រូបភាពពី៖​ RT News

បរទេស៖ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយ នៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបានវាយប្រហារលើនាវាកុងតឺន័ររបស់អាមេរិក ជាមួយនឹងមីស៊ីលឆ្លងទ្វីបផ្លោងកាលពីថ្ងៃចន្ទ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមសកម្មប្រយុទ្ធបានប្តេជ្ញាកំណត់គោល ដៅដឹកជញ្ជូនទំនិញ នៅក្នុងឈូងសមុទ្រ Aden ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស។

នៅរសៀលថ្ងៃច័ន្ទ ក្រុមសកម្មប្រយុទ្ធ Houthi គាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា ពីតំបន់គ្រប់គ្រងដោយ Houthi នៃប្រទេសយេមែន ហើយបានវាយប្រហារលើនាវាកុងតឺន័រ M/V Gibraltar Eagle ដែលជានាវាកុងតឺន័រ ដែលមានទង់កោះ Marshall គ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងដែលគ្រប់គ្រងប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា។

ទោះបីជាយ៉ាងណាក្តីសេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា នាវា​នេះ​មិន​បាន​រាយការណ៍​ថា​មាន​មនុស្ស​រង​របួស ឬ​ការ​ខូច​ខាត​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​កំពុង​បន្ត​ដំណើរ​របស់​ខ្លួនជាធម្មតាឡើងវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top