ព័ត៌មានអន្តរជាតិ

មេដឹកនាំតួគី ធ្វើពហិកាមិនបញ្ជូន តំណាងចូលរួមកិច្ចប្រជុំសេដ្ឋកិច្ច WEForum

រូបភាពពី៖​ Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក​ Recep Tayyip Erdogan បានធ្វើការសម្រេចចិត្តក្នុងការបដិសេធមិនបញ្ជូលរដ្ឋមន្ត្រិសេដ្ឋកិច្ចលោក Mehmet Simsekទៅចូលរួមវេទិកាសេដ្ឋកិច្ចរបស់ WEForumដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុង Davos ក្នុងសប្តាហ៍នេះ។

តាមផែនការលោកSimsek នឹងត្រូវធ្វើដំណើរទៅប្រទេសស្វីសសម្រាប់ការជួបជុំគ្នាប្រចាំឆ្នាំនៃក្រុមអ្នកជំនួញ និងឥស្សរជននយោបាយ ប៉ុន្តែលោក Erdogan បានលុបចោលការធ្វើដំណើរនេះ នៅនាទីចុងក្រោយ។

ទោះបីជាយ៉ាងណាក្តីវាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ផ្សេងទៀតគ្រោងនឹងធ្វើដំណើរក្នុងគណៈប្រតិភូរបស់ Simsek ប៉ុន្តែកាសែត The Bloomberg បញ្ជាក់យ៉ាងសាមញ្ញថាមេដឹកនាំតួគីបានសុំឱ្យមន្ត្រីរបស់ប្រទេសរបស់គាត់បោះបង់កិច្ចប្រជុំកំពូលនេះចោលទៅ។

អ្នកនាំពាក្យរបស់ WEF បានប្រាប់ Bloomberg ថាបញ្ហាសន្តិសុខធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌នៅមជ្ឈិមបូព៌ានឹងក្លាយជាការផ្តោតសំខាន់ នៃកិច្ចប្រជុំកំពូលឆ្នាំនេះ ហើយថា មេដឹកនាំជាង៥០មកពីពិភពអារ៉ាប់ រួមទាំងតំណាងជាន់ខ្ពស់របស់ប៉ាឡេស្ទីន នឹងត្រូវបាន មានវត្តមានក្នុងអំឡុងពេលកិច្ចប្រជុំពេញមួយសប្តាហ៍នៅទីនេះ៕ប្រែសម្រួល៖ស៊ុនលី

To Top