ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ស្វាគមន៍វត្តមានយោធាអាល្លឺម៉ង់ នៅ ក្នុងប្រទេសរបស់ខ្លួន

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញ បានត្រៀម ខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះ សម្រាប់កងទ័ពអាល្លឺម៉ង់ នៅលើទឹកដីរបស់ខ្លួន ជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេស Andrzej Szejn បានប្រាប់កាសែត Rzeczpospolita កាលពីថ្ងៃអាទិត្យហើយវាក៏បានបង្ហាញអំពីភាពផ្ទុយស្រឡះយ៉ាងខ្លាំងពីអ្នកកាន់តំណែងមុនរបស់គាត់ ដែលបានស្បថថាប៉ូឡូញនឹងការយ៉ាងហោចណាស់ ប្រាំពីរជំនាន់ មុនពេលស្បែកជើងកវែងអាល្លឺម៉ង់អាចដើរក្បួននៅក្នុងប្រទេសប៉ូឡូញម្តងទៀត។

មិនយូរប៉ុន្មានបន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានកើនឡើងក្នុងឆ្នាំ២០២២ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅពេលនោះនៅទីក្រុងWarsaw លោក Arndt Freytag von Loringhoven បានសរសេរសេចក្តីណែនាំស្តីពីការផ្ទេរកងទ័ពជាអចិន្ត្រៃយ៍ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីពង្រឹងវត្តមានរបស់អង្គការណាតូនៅភាគខាងកើតនៃប្រទេស។

គួរឲ្យដឹងដែរថារដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសប៉ូឡូញបានបង្ហាញគំនិតមិនពេញចិត្តនេះ ដោយឧបនាយករដ្ឋមន្ត្រី Jaroslaw Kaczynski បានប្រកាសនៅលើផ្លូវនៃយុទ្ធនាការកាលពីឆ្នាំមុនថាប៉ូឡូញនឹងត្រូវការយ៉ាងហោចណាស់ ប្រាំពីរជំនាន់ទៀត មុនពេលប្រទេសនេះនឹងទទួលយកកម្លាំងយោធាអាល្លឺម៉ង់នៅលើទឹកដីរបស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី

To Top