ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បង្ហាញបំណង សាជាថ្មីដណ្តើមទឹកដី Crimea ត្រឡប់មកវិញ

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umarov បានទទូចថា ក្រុងកៀវ នៅតែមានផែនការ ដណ្តើម យកទឹកដីទាំងអស់ ដែលខ្លួនបានបាត់បង់ទៅឱ្យរុស្ស៊ី ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះមកវិញ ។

ការ​អត្ថាធិប្បាយ​របស់​លោក​កើត​ឡើង​បន្ទាប់​ពី​ការ​ទទួល​ស្គាល់​ថា ការ​វាយ​លុក​ដ៏​ខ្លាំង​ក្លា ​របស់​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​មុន ​បាន​បរាជ័យ​ក្នុង​ការ​យក​ឈ្នះ​លើ​វិស័យ​ការពារ​របស់​រុស្ស៊ីរួចទៅហើយ និងថែមទាំងបានបាត់បង់ជីវិតយោធា របស់ខ្លួនរាប់ពាន់នាក់ទៀតផង។

ថ្លែងជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន មួយចំនួនទៀតនៅក្នុងកិច្ចប្រជុំវេទិកា សេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអាទិត្យ លោក Umarov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ដែលថាសហរដ្ឋអាមេរិក មានការខកចិត្តចំពោះយុទ្ធសាស្ត្រយោធា របស់ទីក្រុងគៀវសម្រាប់ឆ្នាំ ២០២៤ ។

រដ្ឋមន្ត្រីការពារជាតិនឹងមិនបញ្ជាក់ ឬបដិសេធការចោទប្រកាន់នោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថាលោកខាងលិច នៅតែបន្តគាំទ្រអ៊ុយក្រែនហើយលោក Umerov ក៏បានកត់សម្គាល់ផងដែរថា គោលបំណងយុទ្ធសាស្ត្ររបស់ទីក្រុងគៀវ នៅពេលនេះគឺនៅតែនិងគឺធ្វើយ៉ាងណា ដើម្បីទទួលបានព្រំដែន ឆ្នាំ១៩៩១ មកវិញទាំងអស់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top