ព័ត៌មានអន្តរជាតិ

នៅយប់ថ្ងៃពុធនេះ ចិន នឹងបាញ់បង្ហោះយានអវកាស នាំស្បៀងទៅកាន់ទីលំហ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ថា ចិន នឹងធ្វើការបាញ់បង្ហោះយាន អវកាសនាំស្បៀងទៅកាន់ទីលំហនៅពេលរាត្រីថ្ងៃពុធនេះ ។

យោងតាមទីភ្នាក់ងារអវកាសចិន បានឲ្យដឹងថា សម្រាប់ទីតាំងនៃការចាប់ផ្តើមបាញ់បង្ហោះ នឹងធ្វើឡើងនៅខេត្តដែនកោះហៃណាន ស្ថិតនៅភាគខាងត្បូងប្រទេស នៅប្រហែលម៉ោង១០និង២៧នាទីយប់ ម៉ោងនៅក្រុងប៉េកាំង នៅថ្ងៃពុធនេះ ។

ទីភ្នាក់ងារខាងលើនេះបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតប្រភេទ Long March-7 Y8 ដែលដឹកនំាយានអវកាស Tianzhou-7 ត្រូវបានបំពេញដោយកម្លាំងរុញច្រានយាន ហើយបានត្រៀមរួចរាល់ហើយសម្រាប់ការបាញ់បង្ហោះដែលគេបានគ្រោងទុក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top