ព័ត៌មានអន្តរជាតិ

រុស្សីប្រតិកម្មទៅនឹង ការស្នើសុំមានវត្តមាន យោធាអាល្លឺម៉ង់ ក្នុងប្រទេសប៉ូឡូញ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការប្រកាសរបស់ទីក្រុងWarsawដែលបានរៀបចំ ដើម្បីអញ្ជើញអង្គភាព យោធាអាល្លឺម៉ង់ បន្ថែមពីលើកងកម្លាំងណាតូ ដែលមានស្រាប់នៅក្នុងប្រទេសនេះ បានបង្ហាញពីរបៀបវារៈប្រឆាំងរុស្ស៊ី និងបំណងចង់បង្កើន ភាពតានតឹងនៅអឺរ៉ុប ។

ការអត្ថាធិប្បាយ របស់លោកស្រី ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រី ការបរទេសប៉ូឡូញ លោក Andrzej Szejn បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងWarsaw មានឆន្ទៈធ្វើជាម្ចាស់ ផ្ទះកងទ័ព អាល្លឺម៉ង់នៅលើទឹកដី របស់ខ្លួនជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដើម្បីពង្រឹងបន្ថែមទៀត នូវផ្នែកខាងកើត របស់អង្គការណាតូ ។

ទោះបីជាយ៉ាងណាក្តីមក ទល់ពេលនេះ វាមិនច្បាស់ទេថាតើប្រទេស អាល្លឺម៉ង់មានផែនការពិតប្រាកដ សម្រាប់ការដាក់ពង្រាយបែបនេះ ឬយ៉ាងណា។

ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី Zakharova បានរំលឹកថា បច្ចុប្បន្ននេះមានទាហាន អាមេរិកប្រហែល១០០០០នាក់ បានឈរជើងរួចហើយនៅក្នុងប្រទេសប៉ូឡូញ ក៏ដូចជាក្រុមយុទ្ធសាស្ត្រប្រយុទ្ធ ពហុជាតិសាសន៍ ដែលរួមមានបុគ្គលិកយោធា មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រូម៉ានី និងក្រូអាតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top