ព័ត៌មានអន្តរជាតិ

ក្រុមជំនាញការ៖មេដឹកនាំ គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងត្បូងជាគូសត្រូវ និងមិនត្រូវការ បង្រួបបង្រួមគ្នាឡើយ

AFP

បរទេស ៖ ក្រុមអ្នកសង្កេត ការណ៍បានលើកឡើងថា ចំណាត់ការរបស់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការដាក់ស្លាកថា កូរ៉េខាងត្បូង គឺជាសត្រូវ និងកម្ចាត់ចោលនូវគោលបំណង នៃការបង្រួបបង្រួមរវាងកូរ៉េទាំង២ គឺជាផ្នែកមួយនៃវិធីសាស្រ្តគោល នយោបាយការបរទេស នៃវិបត្តិផលិតកម្មដោយចេតនា ។

ក្រុមអ្នកជំនាញការបានលើកឡើងថា ទោះបីជាមានការបង្កើន ភាពតានតឹងនៅក្នុងតំបន់ និងការប្រថុយនឹងការផ្ទុះ នៃជម្លោះជាក់ស្តែងក៏ដោយ ការផ្លាស់ប្តូរនេះហាក់បី ដូចជានៅក្រៅការទូតរបស់ប្រទេសនេះ ដូចដែលធ្លាប់មានពីមុនមក ដែលជាការបង្ហាញនូវអាកប្បកិរិយាប្រឆាំង បែបនេះដដែល ។

ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបន្តបង្កើនភាពតានតឹង នៅក្នុងប៉ុន្មានខែខាងមុខនេះ នៅគ្រាដែលសង្រ្គាមរបស់រុស្ស៊ី ជាមួយនឹងអ៊ុយក្រែន បានផ្ទុះឡើង ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងការ បោះឆ្នោតក្នុងស្រុកផងដែរ ។

គិតចាប់តាំងពីការលុកលុយ របស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនឆ្នាំ២០២២មក រុស្ស៊ី បានពង្រឹងទំនាក់ទំនងកាន់ តែស៊ីជម្រៅជាមួយនឹងប្រទេសកូរ៉េខាងជើង ដើម្បីទទួលបានកាំភ្លើងធំសម្រាប់កិច្ចប្រឹងប្រែងសម្រាប់ការធ្វើសង្គ្រាមរបស់ខ្លួន ដោយក្រោយមកអាចទទួលបានមកវិញនូវបច្ចេកវិជ្ជាកម្រិតខ្ពស់ដូចជា ជំនាញអវកាស និងនុយក្លេអ៊ែរ ។

នៅក្នុងសុន្ទរកថាទៅកាន់សភាប្រជាជន កំពូលកាលពីថ្ងៃចន្ទ លោក គីម បានអំពាវនាវឱ្យមានការកែប្រែ រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ដើម្បីធានាថា កូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា ជា “សត្រូវដ៏ចម្បង” ។

លោក គីម បានថ្លែងថា ការបង្រួបបង្រួមជាមួយនឹង ប្រទេសកូរ៉េខាងត្បូង លែងអាចទៅរួចហើយ ដោយបានអំពាវនាវ ឱ្យមានការផ្តាច់ទំនាក់ទំនងអន្តរកូរ៉េទាំងអស់ និងការបំផ្លាញវិមានមួយដើម្បីបង្រួបបង្រួមទីក្រុងព្យុងយ៉ាង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top