ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់​ថា ​ការ​វាយ​ប្រហារ​ដោយមីស៊ីល ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទោស​ អ្នក​ឈ្លានពាន​

AFP

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការវាយប្រហារដោយ មីស៊ីលរបស់ប្រទេសនេះ លើមូលដ្ឋាននៃភេរវករ នៅក្នុងប្រទេសស៊ីរី និងសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad នៅក្នុងតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ គឺជាផ្នែកនៃ “ការដាក់ទណ្ឌកម្ម ចំពោះអ្នកឈ្លានពាន” ។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ ខណៈដែលបានពន្យល់យ៉ាង លម្អិតអំពីហេតុផល សម្រាប់ការបាញ់មីស៊ីល ផ្លោងនៅតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ​។

លោក Kanaani បានលើកឡើងថា “ទង្វើនេះ គឺស្របតាមការការពារអធិបតេយ្យភាព និងសន្តិសុខរបស់អ៊ីរ៉ង់យ៉ាងម៉ឺងម៉ាត់ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជាផ្នែកមួយនៃការដាក់ទណ្ឌកម្មដ៏ត្រឹមត្រូវរបស់សាធារណរដ្ឋអ៊ីស្លាម ចំពោះអ្នកឈ្លានពានប្រឆាំងនឹងសន្តិសុខរបស់ប្រទេស”។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសនេះនឹងមិន ស្ទាក់ស្ទើរក្នុងការប្រើប្រាស់ “សិទ្ធិស្របច្បាប់​របស់ខ្លួន ដើម្បីចាត់វិធានការរារាំង ចំពោះប្រភព នៃការគំរាមកំហែង ដល់សន្តិសុខជាតិរបស់ខ្លួន ការពារសន្តិសុខប្រជាពលរដ្ឋ របស់ខ្លួន និងផ្តន្ទាទោស “ឧក្រិដ្ឋជន”។

អង្គភាពឆ្មាំបដិវត្តន៍ ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសពីការវាយប្រហារនៅ ក្នុងសេចក្តីថ្លែងការណ៍ចំនួន៣ ដែលបានចេញផ្សាយ នៅលើវិបផតថល Sepah News ផ្លូវការរបស់ IRGC នៅព្រឹកថ្ងៃអង្គារម្ដិលមិញនេះ ដោយពណ៌នាអំពីប្រតិបត្តិការនេះថា ជាការឆ្លើយតបទៅនឹង “ការវាយប្រហារភេរវកម្ម” នាពេលថ្មីៗនេះនៅក្នុងខេត្ត Kerman និង Sistan និង Baluchestan ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ និងការធ្វើឃាតនាពេលថ្មីៗនេះ របស់អ៊ីស្រាអែល ទៅលើមេបញ្ជាការកងកម្លាំងប្រឆាំង និងអ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top