បរទេស៖ ក្រុមអ្នកបង្កើត ChatGPT OpenAI កំពុងធ្វើការជាមួយយោធាអាមេរិក លើគម្រោងបញ្ញាសិប្បនិមិត្តមួយចំនួន បន្ទាប់ពីបានទម្លាក់ការហាមឃាត់លើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនសម្រាប់គោលបំណង យោធា និងសង្គ្រាម។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយ នាយកប្រតិបត្តិក្រុមហ៊ុនបានប្រាប់ Bloomberg កាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ។
អ្នកនាងAnna Makanju អនុប្រធាន OpenAI ទទួលបន្ទុកកិច្ចការសកលបាននិយាយថា អ្នកត្រួសត្រាយផ្លូវ AI កំពុងបង្កើត កម្មវិធីបើកចំហរសុវត្ថិភាពតាមអ៊ីនធឺណិត និងពិភាក្សាអំពីវិធីការពារការធ្វើអត្តឃាតក្នុងចំណោមអតីតយុទ្ធជនយោធាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។
ខណៈពេលដែល Makanju មិនបានរៀបរាប់លម្អិតអំពីគម្រោងណាមួយនោះទេ នាងបានពន្យល់ថាការសម្រេចចិត្តរបស់ OpenAI ក្នុងការលុបចោលការហាមឃាត់លើការប្រើប្រាស់បច្ចេកវិទ្យា AI របស់ខ្លួនសម្រាប់កម្មវិធី យោធា និងសង្គ្រាម គឺស្របតាមការធ្វើបច្ចុប្បន្នភាពគោលនយោបាយដ៏ទូលំទូលាយ ដើម្បីកែសម្រួលការប្រើប្រាស់ថ្មីនៃ ChatGPT និង ឧបករណ៍ផ្សេងទៀតរបស់វា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Microsoft ដែលជាម្ចាស់ផ្នែកធំនៃ OpenAI និងរីករាយនឹងការប្រើប្រាស់បច្ចេកវិទ្យា AI កម្រិតខ្ពស់របស់ខ្លួនដោយគ្មានដែនកំណត់នោះ បានចុះកិច្ចសន្យាជាមួយយោធាសហរដ្ឋអាមេរិក និងសាខាផ្សេងទៀតរបស់រដ្ឋាភិបាលអស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅខ្វះតែការហាមឃាត់នៅ ក្នុងការអភិវឌ្ឍន៍អាវុធប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី