បរទេស ៖ ក្រុមភេរវករនៅសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទញុះញង់ ប្រជាជនក្នុងប្រទេសវៀតណាម ឱ្យធ្វើសកម្មភាព ភេរវករ ដើម្បីបង្កការភ័យខ្លាច ។ រដ្ឋអាជ្ញាបាននិយាយ នៅឯការកាត់ក្តីកាលពីថ្ងៃអង្គារ ចំពោះការវាយប្រហារយ៉ាង សាហាវមួយបណ្តាល ឱ្យមនុស្សស្លាប់នៅការិយាល័យ រដ្ឋាភិបាលនៅទីក្រុង ដាកឡាក់ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋអាជ្ញានៃខេត្ត Dak Lak បាននិយាយថា ឈ្មោះ Y Mut Mlo ដែលជាមេក្រុមភេរវករ MSGI (ក្រុមគាំទ្រជនជាតិ ម៉ុងតាញ៉ា) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលឈ្មោះ H Wuen Eban តាំងពីឆ្នាំ ២០១៥ ឱ្យចូលរួមក្នុងសកម្មភាពប្រដាប់អាវុធ ឃាតកម្ម និងបំផ្លាញទ្រព្យសម្បត្តិ ដើម្បីបណ្ដុះបណ្ដាល បង្កភាពភ័យខ្លាចក្នុងចំណោមប្រជាជន និងរំខានដល់សណ្តាប់ធ្នាប់ នៅទីក្រុង ដាកឡាក់។ Y Mut Mlo បច្ចុប្បន្នកំពុងរត់គេចខ្លួន ហើយអាជ្ញាធរវៀតណាម កំពុងតាមចាប់ខ្លួន ។
Mlo ក៏បានណែនាំឈ្មោះ Eban ទៅដល់សមាជិកផ្សេងទៀតនៃ MSGI រួមមាន Y Chik Nie, Y Nien Eya, Y but Eban, Y Chanh Bya និង Y Sol Nie ។
នៅក្នុងខែសីហា ឆ្នាំ ២០១៨ ឈ្មោះ Bdap បានឆ្លងដែនខុសច្បាប់ដើម្បីចូលប្រទេសថៃ ហើយបានបង្កើតអង្គការ MSFJ (Montagnards Stand For Justice) ដើម្បីញុះញង់ប្រជាជនជនជាតិ ភាគតិចនៅតំបន់ខ្ពង់រាប កណ្តាលឱ្យធ្វើសកម្មភាពភេរវកម្ម ។
នៅឆ្នាំ ២០១៩ ឈ្មោះ Eban បានចូលរួមជាមួយ MSGI ដើម្បីស្វែងរកការគាំទ្រផ្នែកសម្ភារៈពីខាងក្រៅប្រទេសវៀតណាម ដើម្បីប្រឆាំងនឹងអាជ្ញាធរ ដោយបង្កើតអ្វីដែលគេហៅថា “រដ្ឋ Degar” នៅតំបន់ខ្ពង់រាបកណ្តាល។ ចាប់ពីឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២៣ ឈ្មោះ Eban បានជ្រើសរើសប្រជាជនមកពីភូមិ ដាកឡាក់ ដើម្បីបង្កើតក្រុមប្រដាប់អាវុធ ក៏ដូចជាការអំពាវនាវរកថវិកាទិញអាវុធផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា