ឥស្លាម៉ាបាដ៖ មន្ត្រីសន្តិសុខម្នាក់បានប្រាប់ស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខប៉ាគី ស្ថានបានវាយប្រហារ “មជ្ឈមណ្ឌលភេរវករ” នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយភាពច្បាស់លាស់។
ប្រភពពីកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថានបានឲ្យដឹងថា គោលដៅទាំងអស់ត្រូវបានវាយប្រហារយ៉ាងជាក់លាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មន្ត្រីសន្តិសុខរូបនេះបានបន្ថែមថា “យើងបានវាយប្រហារភេរវករដែលបានបញ្ជាក់។ តាមទស្សនៈរបស់យើង ភេរវករទាំងអស់ គឺជាគោលដៅរបស់យើង ដោយមិនគិតពីពូជសាសន៍ ជាតិសាសន៍ សាសនា ឬនិកាយ”។
ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថាន បានប្រាប់កាសែតស៊ីនហួឲ្យដឹងផងដែរថា ក្រសួងការបរទេសនឹងចេញសេចក្តីថ្លែងការណ៍អំពីការអភិវឌ្ឍន៍នាពេលថ្មីៗនេះ៕ ប្រែសម្រួល ឈូក បូរ៉ា