រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ប្រធានអង្គការជួយសង្គ្រោះ Kyal Sin Myittar លោកស្រី Daw Khin Aye Phyu បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា កម្មកររោងចក្រចំនួន៣២នាក់បានរងរបួសនៅក្នុងពេលដែលរថយន្តមានការប៉ះទង្គិចគ្នារវាងរថយន្តដឹកកម្មកររោងចក្រ និងរថយន្តដឹកទំនិញ១គ្រឿង នៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។
លោកស្រីបានបញ្ជាក់ថា ករណីរថយន្តបុកគ្នានេះដែរ គឺបានកើតឡើងនៅម៉ោងប្រហែល៧ព្រឹកម៉ោងនៅក្នុងស្រុកនៅក្នុងទីប្រជុំជន Mingaladon នៃតំបន់រ៉ងហ្គូន នៅគ្រាដែលរថយន្តដឹកទំនិញ១គ្រឿងបានបត់ចូលហើយបានបុករថយន្តដឹកកម្មករដែលកំពុងធ្វើដំណើរ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា