ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅ មានរហូតដល់១៥៥.០០០នាក់

Illustration photo

ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងាររាយការណ៍កាលពីថ្ងៃពុធដោយបានដកស្រង់ប្រភពពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសស្ថិតក្រោមកិច្ចសន្យាបានឈានដល់កម្រិតខ្ពស់បំផុត ដែលមានមនុស្សចំនួន១៥៥.០០០នាក់គិតកាលពីឆ្នាំមុន ពោលគឺបានកើនឡើង២៩ភាគរយ បើធៀបនឹងផែនការឆ្នាំ និងកើនឡើង៨,៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។


របាយការណ៍បានបន្តឲ្យដឹងថា បច្ចុប្បន្ននេះមានពលករវៀតណាមប្រមាណ៦៥ម៉ឺននាក់នៅក្នុងប្រទេស និងដែនដីចំនួន៤០ នៅក្នុងពិភពលោក ។

ក្រសួងខាងលើបានឱ្យដឹងថា ពលករវៀតណាម បានផ្ញើប្រាក់ទៅផ្ទះប្រហែល៣,៥ទៅ៤ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំៗ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនេះ ខណៈដែលជួយដល់គ្រួសាររបស់ពួកគេឱ្យមានជីវភាពកាន់តែប្រសើរឡើង ។

ក្រសួងបានកំណត់ទិសដៅបញ្ជូនពលករវៀតណាម ចំនួន១២៥.០០០នាក់ទៅធ្វើការនៅបរទេសស្ថិតក្រោមកិច្ចសន្យានៅក្នុងឆ្នាំ២០២៤នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top