ព័ត៌មានអន្តរជាតិ

នាយកដ្ឋាន កែប្រែរបស់ថៃ អាចនឹងឃុំខ្លួនលោក ថាក់ស៊ីន ក្នុងផ្ទះរបស់លោក សម្រាប់រយៈពេល ដែលនៅសេសសល់

AFP

បរទេស ៖ សមាជិកព្រឹទ្ធសភាមួយរូបរបស់ថៃ ដែលនិយាយមិនដាច់ពីមាត់បាននិយាយថា ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប់ទោសដោយឃុំនៅផ្ទះ ប្រណីតរបស់លោក គឺអាចនាំឱ្យខូចដល់ប្រព័ន្ធយុត្តិធម៌ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា បានឱ្យដឹងថា លោក ស៊ុមឆៃ សាវាងកាន (Somchai Sawangkarn) បានផ្តល់ការព្រមាន កាលពីថ្ងៃព្រហស្បតិ៍ជាការឆ្លើយតបទៅនឹងការប្រកាសរបស់នាយកដ្ឋានកែប្រែកាលពីថ្ងៃពុធថា លោក ថាក់ស៊ីន អាចបម្រើការកាត់ទោស ដែលនៅសល់នៅក្នុងផ្ទះ។

លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ខណៈលោកត្រូវបានចាត់ថ្នាក់ជាអ្នកទោសកម្រិតមធ្យមដែលមានអាយុលើសពី ៧០ ឆ្នាំ និងទទួលរងពីជំងឺផ្សេងៗ ។ នេះបើតាមអ្វី ដែលនាយកដ្ឋានបាន និយាយកាលពីខែធ្នូ នៅពេលដែលខ្លួន បានប្រកាសបទប្បញ្ញត្តិថ្មីមួយ ដែលថាអ្នកទោសមួយចំនួន នឹងត្រូវបានអនុញ្ញាតឱ្យឃុំខ្លួនបម្រើការ នៅខាងក្រៅពន្ធនាគារ។

ទន្ទឹមនឹងនោះ នាយកពន្ធនាគារ Bangkok Remand ជាទីដែលលោក ថាក់ស៊ីន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំមុន មិនទាន់បានស្នើសុំការលើកលែងទោសឱ្យអតីតនាយករដ្ឋមន្ត្រីនៅឡើយទេ បើទោះបីជាវាត្រូវបានប្រកាសក្នុងសប្តាហ៍នេះថា ឥឡូវនេះលោកមានសិទ្ធិក៏ដោយ។

លោកថាក់ស៊ីនត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យទូទៅប៉ុន្មានម៉ោង បន្ទាប់ពីការមកដល់របស់លោកនៅពន្ធនាគារ ដើម្បីអនុវត្តការកាត់ទោសរយៈពេល៨ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានកាត់បន្ថយ មកត្រឹមមួយឆ្នាំក្រោមការបន្ធូរបន្ថយទោសពីព្រះមហាក្សត្រ ។ លោក​ត្រូវកាត់ទោសពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍អំឡុង ពេលកាន់តំណែងមុនឆ្នាំ ២០០៦ ។

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ នៅតែស្ថិតក្នុងមន្ទីរពេទ្យ ដោយមានការអនុញ្ញាតពីនាយកដ្ឋានកែប្រែ ទោះបីជាការព្យាបាល នៅមន្ទីរពេទ្យរនស់លោកបានឈាន ដល់រយៈពេលអតិបរមា ១២០ ថ្ងៃ ដែលត្រូវបានអនុញ្ញាតសម្រាប់ការថែទាំអ្នកជំងឺ គិតត្រឹមថ្ងៃទី២២ ខែធ្នូក៏ដោយ។

នាយកដ្ឋានកែប្រែ បាននិយាយថា ខ្លួនបានផ្លាស់ប្តូរ លោកថាក់ស៊ីនទៅមន្ទីរពេទ្យ ដោយសារតែគាត់ ត្រូវការការព្យាបាល ជាបន្តបន្ទាប់សម្រាប់ជំងឺ ជាច្រើនដែលទាមទារការត្រួតពិនិត្យយ៉ាងថិតដល់ ។ យ៉ាងណាក៏ដោយ នាយកដ្ឋាននេះ បាន​បដិសេធ​ ក្នុង​ការ​ចូល​ទៅ​ក្នុង​លម្អិត​បន្ថែម​ទៀត ដោយ​លើក​ឡើង​ពី​ការ​សម្ងាត់​របស់​អ្នកជំងឺ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top