បរទេស៖ ក្រសួងការពារជាតិ ប្រទេសរុស្សីបាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែននៅក្បែរទៅនឹងទីក្រុង St. Petersburg ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានណែនាំថា ការវាយឆ្មក់ដែលហាក់ដូចជា ជាលើកដំបូងដែលបានទៅដល់តំបន់ជុំវិញ ទីក្រុងភាគខាងជើងនៃប្រទេសរុស្ស៊ី បានតម្រង់គោលដៅស្ថានីយប្រេងមួយកន្លែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា យោធាបាន រារាំងការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់ភេរវករ លើទីតាំងដែលមិនបញ្ចេញឈ្មោះ នៅក្នុងប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងផ្សេងទៀត បានធ្លាក់នៅទីក្រុងមូស្គូហើយ អភិបាលក្រុង Sergey Sobyanin បាននិយាយថា យន្តហោះគ្មានមនុស្សបើក ត្រូវបានធ្លាក់និងធ្វើឲ្យប៉ះពាល់ដល់សង្កាត់ Podolsk នៅជាយក្រុងភាគខាងត្បូង ៕
ប្រែសម្រួល៖ ស៊ុន លី