ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ថា ពិភពលោកមិនបានផលិតអាវុធ ឱ្យបានគ្រប់គ្រាន់ដើម្បីយកឈ្នះរុស្ស៊ី ឡើយ

រូបភាពពី៖​ RT News

បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានអះអាងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នផលរួមបញ្ចូលគ្នានៃបរិវេណឧស្សាហកម្មយោធាពិភពលោកទាំងមូលគឺមិនគ្រប់គ្រាន់ដើម្បីរក្សាការប្រយុទ្ធរបស់ក្រុងគៀវប្រឆាំងនឹងទីក្រុងម៉ូស្គូនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន New York Times, មេដឹកនាំអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់លោកកំពុងជួបប្រទះឱនភាពនៃយន្តហោះគ្មានមនុស្សបើក និងគ្រាប់កាំភ្លើងធំ ដោយបន្ថែមថា កង្វះគ្រាប់រំសេវកំពុងរារាំងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការឈានដល់ “គោលដៅជាក់លាក់” ។

ទោះបីជាយ៉ាងណាក៏ដោយ ការបំពេញតម្រូវការរបស់យោធាអ៊ុយក្រែនគឺមិនសាមញ្ញទេ លោក Zelensky បាននិយាយថា “ការផលិតរបស់ក្រុមហ៊ុនទាំងអស់ដែលផលិតគ្រាប់កាំភ្លើងធំទំហំ ១៥៥ គឺមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់សង្រ្គាមដោយប្រើកាំភ្លើងធំនៅអ៊ុយក្រែននោះទេ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា “មិនមានបរិមាណផលិតកម្មគ្រប់គ្រាន់ទេនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ដូចជាក្នុងករណីកាំភ្លើងធំ ដែលវាគ្រប់គ្រាន់សម្រាប់កងទ័ពអ៊ុយក្រែនដើម្បីទប់ទល់នឹងសង្គ្រាមជាមួយរុស្ស៊ី” ។ លោកបានបន្ថែមថា សូម្បីតែយន្តហោះគ្មានមនុស្សបើកមួយលានគ្រឿងដែលលោកបាននិយាយថា អ៊ុយក្រែននឹងផលិតនៅឆ្នាំ ២០២៤ គឺគ្រប់គ្រាន់ដើម្បីយកឈ្នះនោះដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top