ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន១២ នាក់ប្រឈមមុខនឹងសេចក្តីស្លាប់ ក្រោយជួបហេតុការណ៍ លិចទូកនៅឥណ្ឌា

(NNN-PTI)

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា យ៉ាងហោចណាស់មានមនុស្ស ចំនួន១២នាក់ បូករួមទាំងកុមារ និងគ្រូបង្រៀន នៃសាលាឯកជន មួយកន្លែង ប្រឈមនឹង ការបាត់បង់ជីវិត ក្រោយពីទូក ដឹកពួកគេ សម្រាប់ជិះកម្សាន្តបានក្រឡាប់លិច ចូលទៅក្នុងបឹងមួយនៅរដ្ឋ Gujarat ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌា ។

មនុស្សចំនួន១៥នាក់ ត្រូវបានគេជួយសង្គ្រោះចេញ ពីបឹងហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ទូកនេះបានក្រឡាប់លិចចូលក្នុងបឹង Harani Motnath នៃតំបន់ Vadodara ប្រហែល១២៧គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃ ក្រុង Gandhinagar រដ្ឋធានីនៃរដ្ឋ Gujarat ។

មន្ត្រីម្នាក់បាននិយាយថា “នៅល្ងាច មានទូកដឹកក្មេងៗ និងគ្រូបង្រៀនដែលមកពី សាលាឯកជនមួយកន្លែង បានក្រឡាប់លិចចូលក្នុងបឹង Harani Motnath ត្រូវបានគេបញ្ជាក់ថា មានមនុស្ស ចំនួន២៧នាក់ នៅលើទូកនៅ ពេលទូកបានលិច ។ មនុស្ស ចំនួន១៥នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅជិតបំផុត ។

យោងតាមមន្ត្រីក្រៅពីអ្នកស្ម័គ្រចិត្ត នៅក្នុងតំបន់ ក្រុមអ្នកជួយសង្គ្រោះ មកពីអង្គភាពប៉ូលិស និងផ្នែកសេវាកម្មពន្លត់អគ្គីភ័យ កំពុងធ្វើការស្វែងរកអ្នក ដែលបាត់ខ្លួន ។ អាជ្ញាធរក៏បានប្រញាប់បញ្ជូន បុគ្គលិកកងកម្លាំងឆ្លើយតប នឹងគ្រោះមហន្តរាយ ជាតិឱ្យបង្កើន ការស្វែងរកជនរង គ្រោះទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top