ភ្នំពេញ៖ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសារធារណរដ្ឋឥស្លាមអ៉ីរ៉ង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសអ៉ីរ៉ង់ជាមួយប្រទេសកម្ពុជា លើវិស័យ ថាមពល រ៉ែ និងប្រេងកាត ជាពិសេសលើវិស័យប្រេងកាត ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកិច្ចសហការ រវាងក្រុមហ៊ុនប្រេងកាតជាតិអ៉ីរ៉ង់ ជាមួយក្រសួងរ៉ែ និងថាមពល ដោយផ្តោតលើការកសាងសមត្ថភាព ចែករំលែកព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង។
ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុង ឱកាសចូលជួបសម្ដែងការគួរសម ជាមួយ លោក ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
