ព័ត៌មានអន្តរជាតិ

រដ្ឋមន្ដ្រីការពារជាតិថ្មីរបស់ស្លូវ៉ាគីថា ក្រោយជួយអ៊ុយក្រែន ស្លូវ៉ាគីអស់គ្មានសល់សូម្បី ប្រព័ន្ធការពារដែនអាកាស និង​លុយ

RT News

បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីថ្មី លោក Robert Kalinak បាននិយាយថា ជំនួយយោធាជាបន្តបន្ទាប់របស់ស្លូវ៉ាគី ដល់អ៊ុយក្រែន ក្រោមរដ្ឋាភិបាលមុន បានធ្វើឱ្យស្ថានភាពការពារជាតិ​ របស់ប្រទេសនេះដុនដាបធ្ងន់ធ្ងរ ជាច្រើនឆ្នាំ ដែល​បច្ចុប្បន្ននេះ ចាំបាច់ត្រូវការដោះស្រាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិស្លូវុគី ដែលបានចូលកាន់តំណែងកាលពីខែតុលា ក្រោមរដ្ឋាភិបាលថ្មីដែលដឹកនាំ ដោយនាយករដ្ឋមន្ត្រី Robert Fico បានចោទប្រកាន់អ្នកកាន់ តំណែងមុនរបស់លោកថា បានប្រគល់ផ្នែករឹងយោធាសំខាន់ៗ ទៅកាន់អ៊ុយក្រែនដោយមិនបានរៀបចំ ផែនការណាមួយដើម្បីធានា ជំនួសសព្វាវុធទាំងនោះមកវិញ។ លោក Kalinak បានប្រាប់កាសែត Standard កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការពារជាតិត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពដោយ “មនុស្សដែលមានគុណភាពដូចជាសត្វសុនខ ជាជាងឱ្យទៅសត្វចចក” ។

លោក Kalinak បាននិយាយទៀតថា “អតីតរដ្ឋាភិបាលបានចាកចេញពី ពួកយើងដោយគ្មានប្រព័ន្ធការពារប្រឆាំង យន្តហោះផ្ទាល់ខ្លួនរបស់យើង ដោយគ្មានប្រព័ន្ធប្រយុទ្ធដែនអាកាស ហើយយើងក៏មិនមានការសន្យាលុយចំនួន ៧០០ លានសម្រាប់យន្តហោះចម្បាំ MiGs ដែលរដ្ឋាភិបាលបានប្រគល់ឱ្យអ៊ុយក្រែនផងដែរ” ។

ឥឡូវនេះ ប្រទេសនេះ (ស្លូវ៉ាគី) កំពុងស្វែងរកការចរចាជាមួយ “ដៃគូ” របស់ខ្លួនដើម្បីធានាថា “ការការពារដែនអាកាសរបស់ ប្រទេសស្លូវ៉ាគីនឹងត្រូវបានផ្តល់ ដោយសម្ព័ន្ធមិត្តណាតូ” ។ លោក Kalinak បានព្រមានថា ប្រទេសនេះឥឡូវនេះកំពុងប្រថុយ ដោយគ្មានប្រព័ន្ធការពារដែនអាកាស ដោយប្រព័ន្ធប្រឆាំងយន្តហោះ Patriot របស់អាមេរិកបានដកខ្លួនចេញពីដី របស់ខ្លួននៅចុងឆ្នាំ២០២៣ ខណៈពេលដែលប្រព័ន្ធ SAMP/T របស់អ៊ីតាលី នៅស្លូវ៉ាគី ក៏អាចនឹងបញ្ចប់នៅឆ្នាំនេះផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top