ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីបារាំង ៖រុស្សី អាចក្លាយជាអ្នកនាំចេញស្រូវ សាឡីដល់ទៅ៣០ ភាគរយនៃចំណែកសកលលោក

AFP

បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំងថ្មីបានព្យាករណ៍កាលពីថ្ងៃសៅរ៍ នៅក្នុងបទសម្ភាសន៍ជាមួយ នឹងកាសែត Le Parisien ថាប្រទេសរុស្ស៊ីអាចគ្រប់គ្រង លើជិតមួយភាគបីនៃការនាំចេញស្រូវសាលីសកល ប្រសិនបើខ្លួនឈ្នះជម្លោះយោធាជាមួយអ៊ុយក្រែន។

នៅក្នុងសេណារីយ៉ូបែបនេះ ប្រទេសបារាំងនឹងទទួលរងនូវវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរ និងអតិផរណាដែលកំពុងកើនឡើង នេះបើយោងតាមលោក Stephane Sejourne ដែលបានព្យាយាមក្នុងការសុំជំនួយហិរញ្ញវត្ថុបន្ថែមទៀតដល់ទីក្រុងគៀវ។

លោកបានមានប្រសាសន៍ថា៖ប្រសិនបើអ៊ុយក្រែនខាតបង់៣០ភាគរយនៃការនាំចេញពិភពលោកនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ដោយដាក់ស្រូវសាលីរបស់បារាំងនៅក្រោមការគំរាមកំហែងលើទីផ្សារអន្តរជាតិហើយជំនួយហិរញ្ញវត្ថុមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ខណៈដែលគាត់ កំពុងប្រឆាំងរុស្សី។

គួរឲ្យដឹងដែរថាបន្ទាប់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានធ្លាក់ចុះអ្នកផលិតអ៊ុយក្រែនត្រូវនាំចេញគ្រាប់ធញ្ញជាតិតាមរយៈទឹកដីនៃរដ្ឋជិតខាង៕

ប្រែសម្រួល៖ស៊ុនលី

To Top