ព័ត៌មានអន្តរជាតិ

កាសែត Washington Post៖ អាមេរិក កំពុងរៀបចំយុទ្ធនាការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសយេម៉ែន

RT News

បរទេស៖ កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកកំពុងរៀបចំសម្រាប់ យុទ្ធនាការទម្លាក់គ្រាប់បែក “និរន្តរភាព” នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហារតាមអាកាស រយៈពេលដប់ថ្ងៃមកនេះបានបរាជ័យ ក្នុងការធ្វើឱ្យខូចសមត្ថភាពរបស់ក្រុមឧទ្ទាម ហួធី ដើម្បីកំណត់គោលដៅលើនាវាដឹកទំនិញ នៅសមុទ្រក្រហម ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម កាសែត Washington Post បានផ្សាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden មិនរំពឹងថានឹងមានប្រតិបត្តិការអូសបន្លាយ ដូចជាយុទ្ធនាការរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ឬអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ វាមិនអាចជួយផ្តល់ពេលវេលា សម្រាប់ពេលណាដែលសមត្ថភាពយោធា របស់ក្រុមឧទ្ទាមហួធី នឹងត្រូវបានថយចុះគ្រប់គ្រាន់នោះទេ។

ប្រភពបានបន្ថែមថា យុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន គឺដើម្បីទប់ស្កាត់សមត្ថភាពរបស់ ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតនេះ ក្នុងការកំណត់គោលដៅ នាវានៅឆ្នេរសមុទ្រយេម៉ែន ឬយ៉ាងហោចណាស់បង្កើតលក្ខខណ្ឌសុវត្ថិភាព សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីបន្តបញ្ជូននាវាឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ។

ក្រុមឧទ្ទាមហួធី បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់សិប ទៅលើកប៉ាល់ពាណិជ្ជកម្ម នៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយប្រកាសគាំទ្រដល់តំបន់ហ្គាហ្សា ចំពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។

ពួកសកម្មប្រយុទ្ធនេះក៏បានប្តេជ្ញា សងសឹកជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបាននិងកំពុងធ្វើការវាយប្រហារ លើគោលដៅរបស់ក្រុមឧទ្ទាមហួធី ក្នុងប្រទេសយេម៉ែន រយៈពេលជាងមួយសប្តាហ៍មកនេះ។

មន្រ្តីអាមេរិកមួយរូប បានប្រាប់ Washington Post «យើងមើលឃើញច្បាស់ហើយថាតើក្រុម Houthis ជានរណា និងទស្សនៈពិភពលោករបស់ពួកគេ។ ដូច្នេះយើងមិនប្រាកដថា ពួកគេនឹងបញ្ឈប់ភ្លាមៗនោះទេ ប៉ុន្តែយើងពិតជាកំពុងព្យាយាមបន្ថយ និងបំផ្លាញសមត្ថភាពរបស់ពួកគេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top