ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​មិន​បាន​ត្រៀម​ខ្លួន ​សម្រាប់​ផល​ប៉ះពាល់​ សេដ្ឋកិច្ច បង្កឡើងពីការ​រលាយ​ ទឹកកក នៅអង់តាក់ទិក

រូបភាព៖ Xinhua
" "

កង់បេរ៉ា៖ អ្នកជំនាញឈានមុខគេបានព្រមានថា អូស្ត្រាលី មិនទាន់បានត្រៀមខ្លួន សម្រាប់ផលប៉ះពាល់ សេដ្ឋកិច្ច នៃការផ្លាស់ប្តូរទឹកកកអង់តាក់ទិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Matt King ប្រធានមជ្ឈមណ្ឌលឧត្តមភាព ផ្នែកវិទ្យាសាស្ត្រអង់តាក់ទិក (ACEAS) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី បានឲ្យដឹងថា មិនសូវមានគេដឹងអំពីរបៀប ដែលទឹកកក ដែលបង្កើនល្បឿនរលាយ នៅអង់តាក់ទិក នឹងប៉ះពាល់ដល់អាកាសធាតុ របស់ប្រទេសអូស្ត្រាលី និងលទ្ធភាពយូរអង្វែង នៃឧស្សាហកម្មកសិកម្មមួយចំនួន។

" "

នៅក្នុងរឿងកាលពីថ្ងៃអាទិត្យនៅលើ Guardian Australia ដែលជាការបោះពុម្ពផ្សាយតាមអ៊ិនធឺណិតក្នុងស្រុករបស់កាសែតប្រចាំថ្ងៃ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថាមូលនិធិភាគច្រើន ដែលអូស្ត្រាលី បែងចែកនាពេលបច្ចុប្បន្ន ដើម្បីធ្វើការលើអង់តាក់ទិក ត្រូវបានចំណាយលើការសាងសង់ និងថែទាំនាវានិងស្ថានីយ៍ជាជាងការស្រាវជ្រាវដោយអំពាវនាវឱ្យ រដ្ឋាភិបាលសហព័ន្ធ ដើម្បីបង្កើតរបៀបវារៈពហុទសវត្សរ៍សម្រាប់ទ្វីប។

" "

ប្រភពបានឲ្យដឹងថា “ប្រហែលជាចំនុចខ្សោយមួយគឺថា អង់តាក់ទិកត្រូវបានគេមើលឃើញថា ជាបញ្ហាបរិស្ថាន ប៉ុន្តែវាគឺជាបញ្ហារបស់រដ្ឋាភិបាលទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានឲ្យដឹងទៀត “សេដ្ឋកិច្ចអូស្ត្រាលី និងសេដ្ឋកិច្ចសកលត្រូវបានបង្កើតឡើងនៅលើអង់តាក់ទិក ដូចដែលវាធ្លាប់មាន។ យើងកំពុងឈានទៅដំណាក់កាលមួយ ដែលអង់តាក់ទិកនឹងមិនដូចមុននោះទៀតនោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top