ព័ត៌មានអន្តរជាតិ

អឺរ៉ុប ប្រកាសបំណង ចង់ចូលរួមសង្គ្រាម នៅយេមែន

រូបភាព៖ Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រមុខមេដឹកនាំកិច្ចការងារ គោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រកាសកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងប្រ៊ូសែល រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀង បណ្តោះអាសន្នមួយ ដើម្បីចាប់ផ្តើមបេសកកម្ម កងទ័ពជើងទឹក នៅសមុទ្រក្រហម។

អាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានស្នើសុំដើម្បីធ្វើការឆ្លើយតប ទៅនឹងសំណើពីប្រទេសហូឡង់ ដែលការដឹកជញ្ជូនទំនិញរបស់ឈ្មួញ ត្រូវបានរងផលប៉ះពាល់ ដោយការវាយប្រហាររបស់ Houthi អស់រយៈពេលជាច្រើនខែ មកលើនាវា ហើយវាក៏ជាបញ្ហាដែលមានការតភ្ជាប់ ជាមួយនឹងអ៊ីស្រាអែលដែរ។

លោក Borrell បានថ្លែងបែបនេះនៅបន្ទាប់ពីកិច្ចប្រជុំនេះទៀតដែរថា ៖ យើងបានយល់ព្រមជាគោលការណ៍ ដើម្បីចាប់ផ្តើមបេសកកម្ម សហភាពអឺរ៉ុប នៅសមុទ្រក្រហមហើយឥឡូវ​នេះ យើង​ត្រូវ​តែ​ធ្វើ​ការ​ដោយ​ឯកច្ឆ័ន្ទ​ថា ​នៅ​ពេល​ណា​នឹង​ចាប់​ផ្តើមបេសកកម្មនេះ។

គួរឲ្យដឹងដែរថាក្រុម Houthis ដែលគ្រប់គ្រងផ្នែកខាងលិច នៃប្រទេសយេមែន បានប្រកាសកាលពីខែតុលាថា ពួកគេនឹងរារាំងនាវា ណាមួយដែលមានទំនាក់ទំនង ជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ដោយសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ស៊ុនលី

To Top