ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចប់ការសាកល្បង បច្ចេកវិទ្យាថ្មី នៃប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះ គ្មានមនុស្សបើក

រូបភាព៖ Sputnik

បរទេស៖ បច្ចេកវិទ្យាប្រឆាំងយន្តហោះគ្មានមនុស្សបើក គឺជាវិស័យវិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងគោលបំណងទប់ទល់ នឹងការគំរាមកំហែង ដែលកំពុងកើនឡើង ដែលបង្កឡើងដោយយានអវកាស គ្មានមនុស្សបើក (UAVs)។ ប្រព័ន្ធទាំងនេះប្រើប្រាស់ វិធីសាស្រ្តផ្សេងៗដូចជា ការកកស្ទះប្រេកង់វិទ្យុ ការជ្រៀតជ្រែកនៃសញ្ញា និងការបំផ្លាញដ្រូន ដើម្បីបន្សាបយន្តហោះ គ្មានមនុស្សបើកនៅលើអាកាស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រុស្ស៊ីបានបញ្ចប់ការសាកល្បង កាំជ្រួចមីស៊ីលធុនតូចប្រឆាំង យន្តហោះគ្មានមនុស្សបើក ដែលនឹងត្រូវដាក់ឱ្យប្រើក្នុងពេលឆាប់ៗជាមួយនឹង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ (SAMs) ក្នុងតំបន់ប្រតិបត្តិការពិសេស ក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមប្រភពព័ត៌មានមួយ បានប្រាប់ Sputnik ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា “សហគ្រាសនៃបរិវេណឧស្សាហកម្ម ការពារជាតិ សហការជាមួយយោធាកំពុងបំពេញការសាកល្បងមីស៊ីលធុនតូចប្រឆាំង យន្តហោះគ្មានមនុស្សបើក។ គេរំពឹងថា នាពេលខាងមុខប្រព័ន្ធនេះ នឹងដាក់ឱ្យប្រើប្រាស់ជាមួយប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះ បំពេញកាតព្វកិច្ចប្រយុទ្ធ នៅក្នុងតំបន់នៃប្រតិបត្តិការ យោធាពិសេស។

យោងតាមប្រភព គឺមីស៊ីលនេះត្រូវបានរចនាឡើង ជាចម្បងដើម្បីបំផ្លាញយន្តហោះគ្មានមនុស្សបើក (UAVs) តូចៗ quadcopters ក៏ដូចជាយន្តហោះគ្មានមនុស្សបើក FPV ដែលត្រូវបានប្រើយ៉ាងសកម្ម នៅលើខ្សែទំនាក់ទំនង សម្រាប់ការឈ្លបយកការណ៍ និងការវាយប្រហារ។ ប្រភពបានបញ្ជាក់ទៀតថា កាំជ្រួចខ្នាតតូចនឹងប្រើប្រាស់ ជាផ្នែកមួយនៃប្រព័ន្ធកាំជ្រួច ប្រឆាំងយន្តហោះទំនើប Pantsir-SM ដែលបានចាប់ផ្តើម មកដល់តំបន់ប្រតិបត្តិការ យោធាពិសេស កាលពីឆ្នាំមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top