ព័ត៌មានអន្តរជាតិ

ICAN ជំរុញឲ្យជប៉ុន ទទួលស្គាល់ការហាមប្រាម អាវុធនុយក្លេអ៊ែរ កុំខ្លាចប្រតិកម្ម របស់អាមេរិក

រូបភាព៖​Kyodo
" "

តូក្យូ៖ ប្រធានក្រុមប្រឆាំង នុយក្លេអ៊ែរ អន្តរជាតិ ICAN បានឲ្យដឹងថា ថ្នាក់ដឹកនាំជប៉ុន មិនគួរភ័យខ្លាចប្រតិកម្ម របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក និងផ្លាស់ប្តូរការទទួលស្គាល់ សន្ធិសញ្ញា ស្តីពីការហាមឃាត់ អាវុធនុយក្លេអ៊ែរ ខណៈដែលការហាមឃាត់នេះ ប្រារព្ធខួបលើកទីបី របស់ខ្លួន។

លោកស្រី Melissa Parke នាយកប្រតិបត្តិនៃយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មានក្យូដូថា “វាជារឿងឆ្កួតៗក្នុងការភ័យខ្លាច ចំពោះហានិភ័យដែលកើតចេញ ពីអ្វីដែលជនជាតិអាមេរិក គិតអំពីការសង្កេត ឬចូលរួមសន្ធិសញ្ញា”។

" "

អតីតសមាជិកសភាអូស្ត្រាលីរូបនេះ បានលើកឡើងចំពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន លើកដំបូងរបស់លោកស្រីថា “នៅពេលអ្នកប្រៀបធៀបទៅនឹងហានិភ័យ នៃអាវុធនុយក្លេអ៊ែរ ខ្ញុំគិតថាវា មានសារៈសំខាន់ណាស់ ក្នុងការមានទស្សនៈមួយ” ។ លោកស្រីក៏បានទៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ហើយបានជួបអ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូ ក្នុងចំណោមអ្នកផ្សេងទៀត។

" "

ទោះបីជាប្រទេសជប៉ុន បានទទួលរង ការទម្លាក់គ្រាប់បែក បរមាណូដ៏បំផ្លិចបំផ្លាញ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងថ្ងៃបិទបញ្ចប់ នៃសង្គ្រាមលោកលើកទីពីរក៏ដោយ ក៏រដ្ឋាភិបាលរបស់ខ្លួន មិនទទួលស្គាល់ សន្ធិសញ្ញាហាមឃាត់ អាវុធនុយក្លេអ៊ែរ ប្រកបដោយប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញ បានគាំទ្រសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ខណៈពេលដែលស្ថិតនៅ ក្រោមការការពារ របស់សហរដ្ឋអាមេរិក។

ICAN បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៧ សម្រាប់ការងាររបស់ខ្លួន ដើម្បីសម្រេចបាន TPNW ។ លោកស្រី Parke បានឲ្យដឹងថា សន្ធិសញ្ញានេះត្រូវបានផ្តល់ សច្ចាប័នដោយប្រទេសចំនួន ៧០ ដែលគ្របដណ្តប់ លើសកលលោកខាងត្បូង ដោយប្រទេសឥណ្ឌូនេស៊ី និងប្រេស៊ីលរំពឹងថា នឹងអនុវត្តតាមនៅឆ្នាំនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top