ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ពីការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងដល់ ២៥,៤៩០នាក់

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៥,៤៩០2 នាក់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៩៥នាក់ និងរបួស ៣៥៤នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ក្រសួងបានបន្ថែមថា “ជនរងគ្រោះមួយចំនួននៅតែស្ថិត នៅក្រោមគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល មិនអាចទៅដល់ពួកគេបាននោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃច័ន្ទ កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយលុករបស់ខ្លួនទៅលើទីក្រុង Khan Younis ភាគខាងត្បូង ដោយវាយលុកមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីន រាប់សិបនាក់ ដែលធ្វើឱ្យវាក្លាយជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៅក្នុងតំបន់រហូតមកដល់ពេលនេះ។

ទន្ទឹមនឹងនោះ កងទ័ពអ៊ីស្រាអែល បានរងការវាយប្រហារតែមួយលើកបំផុតរបស់ខ្លួនកាលពីថ្ងៃចន្ទ ដែលក្នុងនោះទាហាន ២១ នាក់ត្រូវបានសម្លាប់នៅកណ្តាលតំបន់ហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top