ឆ្នាំ២០២៣ ដែលទើបកន្លងផុតទៅ ពិភពលោកបានចេញផុត យ៉ាងលំបាកពីការរាល ដាលខ្លាំង នៃជំងឺកូវីដ១៩ មានកន្លែងមួយចំនួន ស្ថិតក្នុងភ្លើង នៃសង្គ្រាម សេដ្ឋកិច្ចពិភពលោកស្តាឡើងយឺតយ៉ាវ ក្រៅពីនេះ នៅជួបបញ្ហាជាច្រើនទៀត ដូចជាការប៉ះទង្គិចភូមិសាស្ត្រ បម្រែបម្រួលអាកាសធាតុ វិបត្តិថាមពមនិងស្បៀងអាហារជាដើម និមាបកម្មអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសកលលោក ត្រូវកែសម្រួលយ៉ាងជ្រាលជ្រៅ ។
កាលពី៧ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ថ្លែងសុន្ទរកថា នៅក្រុងដាវ៉ូស ប្រទេសស្វីសនិងទីក្រុងហ្សឺណែវ ក្រោមប្រធានបទពីរ ដោយឡែកពីគ្នាគឺ «រួមគ្នាទទួលខុសត្រូវលើយុគសម័យ រួមគ្នាជំរុញការអភិវឌ្ឍសកល »និង« រួមគ្នាបង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិ » ដែលបានបកស្រាយ ពីគំនិតផ្តួចផ្តើម ស្តីពីសកលភាវូបនីយកម្មសេដ្ឋកិច្ច របស់ប្រទេសចិន និងទស្សនៈគំនិត អំពីការបង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិរបស់ប្រទេសចិន ។ លោកបានលើកឡើងថា៖
«ប្រឈមមុខនឹងឱកាស និងបញ្ហាសាកល្បង ដែលនាំមកពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ជម្រើសដ៏ត្រឹមត្រូវ គឺឆ្លៀតប្រើប្រាស់ នូវឱកាសទាំងអស់ ដោយពេញលេញ សហការគ្នាទប់ទល់នឹងបញ្ហា ដើម្បីតម្រង់ទិសដៅឱ្យល្អ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ។ »
*«ប្រទេសមិនថាធំឬតូច ខ្លាំងឬខ្សោយ ក្រឬមាន សុទ្ធតែជាសមាជិកស្មើភាព នៃសហគមន៍អន្តរជាតិ គួរចូលរួមធ្វើការសម្រេចចិត្ត ចែករំលែកសិទ្ធិនិង អនុវត្តកាត្វកិច្ចដោយស្មើភាព ។»
*«ប្រទេសចិន ជាប្រទេសកំពុង អភិវឌ្ឍន៍ ជាផ្នែកមួយនៃប្រទេសខាងត្បូង យើងដកដង្ហើមរួមគ្នា ជាមួយបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ជានិច្ច រួមជោគវាសនាជាមួយបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ដើម្បីគាំពារយ៉ាងម៉ឹងម៉ាត់ ចំពោះផលប្រយោជន៍រួម នៃប្រទេសកំពុងអភិវឌ្ឍន៍។»
*«ធ្វើឱ្យភ្លើងគប់សន្តិភាព ត្រូវបន្តចម្លងដល់ជំនាន់ក្រោយៗទៀត កម្លាំងចលករ នៃការអភិវឌ្ឍផុសចេញមិនដាច់ ពន្លឺនៃអរិយធម៌បញ្ចេញយ៉ាងត្រចះត្រចង់ គឺជាក្តីរំពឹងទុកនៃប្រជាជន គ្រប់ប្រទេស ក៏ជាកាតព្វកិច្ច នៃអ្នកនយោបាយជំនាន់នេះ ។ គម្រោងរបស់ប្រទេសចិនគឺ បង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិ ដើម្បីសម្រេចបាននូវឈ្នះ-ឈ្នះនិងចែករំលែករួមគ្នា។ »
សកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលប្រទេសចិនផ្តួចផ្តើម គឺផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ។ គួរបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំកន្លងមក ក្រោយពីចិនបានលើកឡើងគំនិតផ្តួចផ្តើមរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» រវាងទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិកនិងប្រទេសអាមេរិកឡាទីន រថភ្លើង រថយន្ត យន្តហោះ នាវាដឹកទំនិញ ពាណិជ្ជកម្មអេឡិកត្រូនិកចំនួនច្រើន រាប់មិនអស់បានដំណើរការរួមគ្នា ក្នុងទ្រង់ទ្រាយធំ ដែលបានជំរុញឱ្យផលិតផល មូលនិធិ បច្ចេកវិទ្យា និង បុគ្គលិក នៃបណ្តាប្រទេស អាចផ្លាស់ប្តូរគ្នាយ៉ាងច្រើន និងប្រកប ដោយប្រសិទ្ធិភាព ។ ប្រទេសចិនបាន និងកំពុងពួតដៃ ជាមួយបណ្តា ប្រទេស កំពុងអភិវឌ្ឍន៍ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ ដើម្បីបន្តសម្រេច បាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ និងវិបុលភាពរួមគ្នា៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន