ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល កុំជួយ ICC ស៊ើបអង្កេតករណីគ្រឿងញៀនរបស់លោក Duterte

រូបភាពពី៖​ Kyodo

បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃអង្គារបានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល មិនត្រូវសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ក្នុងការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនបណ្តាលឱ្យមានមនុស្សស្លាប់ក្នុងអំឡុងពេលរដ្ឋបាលមុនរបស់ប្រធានាធិបតី Rodrigo Duterte នោះឡើយ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា បានឱ្យដឹងថា លោក Marcos បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានថ្ងៃបន្ទាប់ពីលោក Jesus Crispin Remulla រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា អ្នកស៊ើបអង្កេតរបស់ ICC នឹងមិនត្រូវបានរារាំងពីប្រទេសនេះទេ ដរាបណាពួកគេអនុវត្តតាមនីតិវិធីច្បាប់ក្នុងស្រុក។ លោក Marcos “ខ្ញុំមិនទទួលស្គាល់យុត្តាធិការរបស់ ICC នៅក្នុងប្រទេសហ្វីលីពីនទេ។ ខ្ញុំចាត់ទុកវាជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើង”។

លោក Marcos ដែលជាអ្នកស្នងតំណែងរបស់លោក Duterte ដែលយុទ្ធនាការប្រឆាំងគ្រឿងញៀនបានធ្វើឱ្យអ្នកជួញដូរគ្រឿងញៀន ឬអ្នកប្រើប្រាស់សង្ស័យរាប់ពាន់នាក់ស្លាប់ក្នុងកាលៈទេសៈគួរឱ្យសង្ស័យបាននិយាយថា “រដ្ឋាភិបាលហ្វីលីពីននឹងមិនជួយការស៊ើបអង្កេតណាមួយដែល ICC ធ្វើនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top