បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់ប្រទេសអាល្លឺម៉ង់ លោក Christian Lindner បានទទូចថា ប្រទេសអាល្លឺម៉ង់ មិនអាចទ្រទ្រង់ការ ចំណាយលើវិស័យការពារជាតិ របស់អ៊ុយក្រែនដោយខ្លួនឯងបានទេ ហើយសមាជិកសហភាព អឺរ៉ុបផ្សេងទៀត នឹងត្រូវបង្កើនការរួម ចំណែករបស់ពួកគេផង ។
បញ្ហាសាច់ប្រាក់សម្រាប់អ៊ុយក្រែន បានឈានដល់ការឈាន ដល់ការបញ្ឈប់ ជំនួយ របស់សហរដ្ឋអាមេរិកផង និងនៅចំពេល ដែលមានការទាមទារអាវុធ កាន់តែខ្លាំងឡើងរបស់ក្រុងគៀវផង ក្រោយការវាយលុកមិនបានសម្រេចប៉ុន្មានខែកន្លងមក ។
លោក Lindner បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ដោយសមាគមធុរកិច្ច អាល្លឺម៉ង់ខាងកើត កាលពីថ្ងៃអង្គារថា ៖វាមិនអាចទេ ដែលអាល្លឺម៉ង់ ធ្វើច្រើនជាងនេះ ដើម្បីជួយអ៊ុយក្រែន ដើម្បីឱ្យអ្នកផ្សេងទៀតធ្វើតិចជាង។
យោងតាមទិន្នន័យដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនដោយការិយាល័យ ស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Destatis) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ០,៣ភាគរយ កាលពីឆ្នាំមុន ដែលបង្កើនហានិភ័យ នៃការធ្លាក់ចុះ សេដ្ឋកិច្ចនៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូទាំងមូលផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី