ព័ត៌មានអន្តរជាតិ

មេដឹកនាំហាម៉ាស បដិសេធដាច់ខាត ដំណោះស្រាយរដ្ឋពីរ នៅអ៊ីស្រាអ៊ែល

RT

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ របស់ក្រុមហាម៉ាស់ លោក Khaled Mashaal បានច្រានចោលការអំពាវនាវ ឱ្យមានការចរចារកិច្ចព្រមព្រៀង សន្តិភាពដំណោះស្រាយរដ្ឋពីរជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា ដោយប្រកាសថាប្រជាជន ប៉ាឡេស្ទីន នឹងមិនធ្វើឱ្យ អង្គភាពZionist និយមស្របច្បាប់ នៅយេរូសាឡឹមខាងលិច ដោយទទួលយកអត្ថិភាព របស់វាឡើយ។

លោក Mashaal បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានបង្ហោះ កាលពីថ្ងៃអង្គារ ដោយអ្នក podcaster ជនជាតិគុយវ៉ែត Ammar Taqi ថា៖យើងមិនមានអ្វីដែលត្រូវ ធ្វើជាមួយដំណោះ ស្រាយរដ្ឋពីរទេ។ យើងនឹងច្រានចោល ការយល់ឃើញនេះ ព្រោះវាមានន័យថា អ្នកនឹងទទួល បានការសន្យាសម្រាប់រដ្ឋមួយ ប៉ុន្តែអ្នកត្រូវបានគេតម្រូវឱ្យ ទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋផ្សេងទៀត ដែលជាអង្គភាព Zionist ។ នេះ​ជារឿងដែលមិន​អាច​ទទួល​យក​បាន​ទេ។

វិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ាបានផ្តល់ការបកប្រែជាភាសាអង់គ្លេសនៃបទសម្ភាសន៍ដែលក្នុងនោះលោក Mashaal បានប្រកែកថាការវាយប្រហារ របស់ពួកហាម៉ាស នៅថ្ងៃទី៧ខែតុលា ដែលបង្កឱ្យមានសង្គ្រាម ចុងក្រោយ នៅក្នុងតំបន់ហ្គាហ្សា បានធ្វើឱ្យសុបិនប៉ាឡេស្ទីន រស់ឡើងវិញ ក្នុងការលុបបំបាត់អ៊ីស្រាអែល។

លោកបានទទូចថា ប្រទេសឯករាជ្យ របស់ជនប៉ាឡេស្ទីនត្រូវតែពង្រីកចាប់ពីទន្លេ Jordan ទៅសមុទ្រមេឌីទែរ៉ាណេ និងពីព្រំដែនលីបង់ ទៅឈូងសមុទ្រ Aqaba ៕

ប្រែសម្រួល៖ស៊ុនលី

To Top