បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អគ្គសេនាធិការ របស់ចក្រភពអង់គ្លេស លោក Patrick Sanders បាននិយាយថា ជនស៊ីវិលគួរ តែត្រូវបានបណ្តុះបណ្តាល និងបំពាក់ជាមុនក្នុងករណី ដែលមានការស្នើសុំណាមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណា ក្តីកន្លងមក នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានទទូចថា មិនមានគម្រោងណែនាំការ ចុះចូល ហើយបានស្តីបន្ទោសឧត្តមសេនីយ៍ ចំពោះការអត្ថាធិប្បាយ របស់គាត់បែបនេះផងដែរ។
នៅក្នុងសុន្ទរកថាមួយនៅឯសន្និសិទ ស្តីកម្លាំងកងរថពាសដែក អន្តរជាតិនៅទីក្រុងឡុងដ៍ លោក Sanders បាននិយាយថា ចក្រភពអង់គ្លេសត្រូវ តែពង្រីកទំហំកងទ័ពជាបន្ទាន់ ដល់ប្រហែល១២០០០០នាក់ ក្នុងរយៈពេលបីឆ្នាំ ដែលស្ទើរតែបង្កើនកម្លាំង ទ្វេដង ពីកម្លាំងបច្ចុប្បន្នរបស់ ខ្លួនត្រឹមតែក្រោម៧៦០០០នាក់។
ប៉ុន្តែការអធិប្បាយរបស់លោក មិនគ្រប់គ្រាន់ទេដោយ លោក បានប្រកាស ដោយបន្ថែមទៀតថា ចក្រភពអង់គ្លេស ត្រូវតែចាប់ផ្តើមកិច្ចការ របស់ប្រទេស ទាំងមូល តាមរយៈការបណ្តុះបណ្តាល និងបំពាក់ កងទ័ពប្រជាពលរដ្ឋថ្មីៗ ដែលអាចដំណើរការបាន ក្នុងករណីមានសង្រ្គាមណាមួយ ជាមួយនឹងប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី