កាលពីរសៀលថ្ងៃទី២៤ខែមករា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនា ជាមួយលោកស្រី Ziroat Mirziyoyeva ភរិយារបស់លោក Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន ដែលអមដំណើរលោក Mirziyoyev បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្រុងប៉េកាំង ។
លោកស្រី Peng Liyuan បានកោតសរសើរ ចំពោះលោកស្រី Ziroat Mirziyoyeva ដែលខិតខំប្រឹងប្រែង ក្នុងកិច្ចការសប្បុរសធម៌សង្គម និងផលប្រយោជន៍ សាធារណៈ អស់កាលជាយូរមក រំពឹងថា ភាគីទាំងពីរអាចបង្កើនការរៀន សូត្រពីគ្នាទៅវិញទៅមក ក្នុងវិស័យការពារសិទ្ធិ និងផលប្រយោជន៍ របស់ស្ត្រី និងកុមារនិងក្រុមមនុស្ស ទន់ខ្សោយ ដូចជាជនមានពិការភាពជាដើម ដើម្បីរួមគ្នានាំមកនូវផលប្រយោជន៍ ជូនដល់ប្រជាជន នៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោកស្រី Ziroat Mirziyoyeva បានវាយតម្លៃខ្ពស់ ចំពោះលោកស្រី Peng Liyuan ដែលបានធ្វើការងារជំរុញ ការអភិវឌ្ឍកិច្ចការស្ត្រីនិង កុមារអស់កាលជាយូរមកហើយ និងបង្ហាញពីភាពរីករាយ ក្នុងការបន្តជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ ដើម្បីរួមចំណែកជាកម្លាំងក្នុងការធ្វើឱ្យមិត្តភាពរវាងអ៊ូសបេគីស្ថាន និងចិនមានភាពកាន់តែស៊ីជម្រៅ ៕ អត្ថបទ និងរួបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន