ព័ត៌មានអន្តរជាតិ

រុស្សី ទាមទារឲ្យក្រុមប្រឹក្សា អង្គការសហប្រជាជាតិ ឆ្លើយតបបញ្ហាវាយប្រហារ ដោយយន្តហោះនៅ Belgorod

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រុស្ស៊ីបានស្នើសុំសម័យប្រជុំ បន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបាញ់ ទម្លាក់យន្តហោះយោធា ដឹកអ្នកទោសសង្គ្រាម អ៊ុយក្រែន។

ការលើកឡើងដោយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានប្រាប់សន្និសីទ សារព័ត៌មាននេះបានធ្វើឡើង នៅទីក្រុងញូវយ៉កកាលពីរសៀលថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីឧបទ្ទវហេតុនេះ ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះដឹកទំនិញ IL-76 បានធ្លាក់នៅតំបន់ Belgorod កាលពីព្រឹកថ្ងៃពុធ ដោយបានឆក់យកជីវិត POWs អ៊ុយក្រែន៦៥នាក់ ព្រមទាំងសមាជិក នាវិក៦នាក់ និងទាហានរុស្ស៊ី៣ នាក់។

គួរឲ្យដឹងដែរថាក្រុមអ្នកទោស ទាំងនោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្រុង Belgorod ជា​ទីក្រុង​ក្បែរ​ព្រំដែន​អ៊ុយក្រែន ដើម្បី​ដោះ​ដូរ​ទាហាន​រុស្ស៊ី​ដែល​ចាប់​បាន៕

ប្រែសម្រួល៖ស៊ុនលី

To Top