បរទេស៖យោងតាមការចេញផ្សាយរបស់ RTលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកទំនងជានៅតែមិនអាចបញ្ចុះបញ្ចូលប្រទេសតួគីឱ្យអនុញ្ញាតឱ្យនាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅចំពេលមានជម្លោះអ៊ុយក្រែននោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធ ជាកន្លែងដែលគាត់កំពុងចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន និងមជ្ឈិមបូព៌ា លោក Lavrov ត្រូវបានសួរថាតើតួគីនឹងអាចលុបចោលអនុសញ្ញា Montreux ដែលគ្រប់គ្រងចរាចរណ៍តាមសមុទ្រតាមរយៈច្រកសមុទ្រ Bosporus និង Dardanelles ដែលតភ្ជាប់ Aegean និង សមុទ្រខ្មៅឬយ៉ាងណា។
សំណួរនេះបានកើតឡើងបន្ទាប់ពីមន្ត្រីមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនចង់ធ្វើការជាមួយមហាអំណាចសមុទ្រខ្មៅ រួមទាំងប្រទេសតួគីដើម្បី ផ្លាស់ទីចេញពីស្ថានភាពជម្លោះដែលអនុញ្ញាតឱ្យទីក្រុងអង់ការ៉ារារាំងនាវាចម្បាំងមិនឱ្យឆ្លងកាត់ច្រកសមុទ្រតួគី។
គួរឲ្យដឹងដែរថាអនុម័តនៅឆ្នាំ១៩៣៦អនុសញ្ញា Montreux បានផ្តល់ឱ្យនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រតួគីដោយមិនមានការរារាំងប៉ុន្តែនាវាចម្បាំងត្រូវតែគោរពតាមបទប្បញ្ញត្តិមួយចំនួនក្នុងគ្រាមានសន្តិភាព ខណៈដែលនៅក្នុងសម័យសង្គ្រាម មិនត្រូវបានអនុញ្ញាតឱ្យបើកទូកឆ្លងកាត់ច្រកសមុទ្រឡើយ លើកលែងតែនៅពេលដែលពួកគេត្រឡប់ទៅមូលដ្ឋានវិញ៕
ប្រែសម្រួល៖ស៊ុនលី