ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណថា អាមេរិក កំពុងស៊ើបអង្កេតថា តើអាវុធរបស់អាមេរិក បានប្រើ ក្នុងការបាញ់ទម្លាក់យន្តហោះ Il-76 របស់រុស្ស៊ី ឬយ៉ាងណា?

រូបភាពពី៖​ Sputnik

បរទេស៖ សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតអំពីការចូលរួមដ៏មានសក្ដានុពលនៃអាវុធរបស់អាមេរិកក្នុងការបាញ់ទម្លាក់យន្តហោះយោធា Il-76 របស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោក Sabrina Singh អនុប្រធានផ្នែកព័ត៌មានរបស់មន្ទីរបញ្ចកោណ ដែលបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Singh បាននិយាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថា «វាជាអ្វីដែលយើងកំពុងពិនិត្យមើល»។

នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនមានជាប់ពាក់ព័ន្ធក្នុងការធ្លាក់យន្តហោះដឹកជញ្ជូនរបស់រុស្ស៊ី Il-76 នោះទេ។

លោក Patel បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំពិតជាអាចនិយាយបានថា សហរដ្ឋអាមេរិកមិនបានជាប់ពាក់ព័ន្ធក្នុង [ការធ្លាក់យន្តហោះ] នេះ ទោះក្នុងវិធីណាក៏ដោយ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top