ហ្គាហ្សា៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ហៅកាត់ថា (PRCS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា រថក្រោះអ៊ីស្រាអ៊ែល កំពុងតម្រង់គោលដៅទៅលើមន្ទីរពេទ្យ Al-Amal ដែលស្ថិតនៅទីក្រុង Khan Younis នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “មន្ទីរពេទ្យត្រូវបានឡោមព័ទ្ធដោយកាំភ្លើងធំ ។ ក្រុមរបស់យើងមិនអាចទៅដល់អ្នករងរបួសបានឡើយ” ។
ក្រុង Khan Younis ត្រូវបានគេចាត់ទុកជាក្រុងមួយដែលគេបានដឹងនៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពីការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលជាការវាយប្រហារធ្ងន់ធ្ងរបំផុតគិតចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល ដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា