សិង្ហបុរី៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន ហៅកាត់ថា (CNB) របស់ប្រទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា បានចាប់ខ្លួនជនសង្ស័យចំនួន៦៨នាក់ដែលជាជនល្មើសគ្រឿងញៀន រួមទាំងសិស្សសាលាអាយុ១៥ឆ្នាំម្នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករានេះ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មន្ត្រីរបស់ការិយាល័យ CNB រឹបអូសបានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនប្រហែល១៤៤ក្រាម និងម៉ាទឹកកកចំនួន១១២ក្រាម និងកញ្ឆាចំនួន៣៤៨ក្រាម ក្នុងចំណោមថ្នាំញៀនផ្សេងទៀត ដែលមានតម្លៃប៉ាន់ស្មាន ប្រមាណ៦៣,០០០ដុល្លារសិង្ហបុរី ស្មើនឹងប្រមាណ៤៧.០០០ដុល្លារអាមេរិក ។
ការិយាល័យ CNB បានឲ្យដឹងថា ការស៊ើបអង្កេតលើជនសង្ស័យដែលត្រូវបានចាប់ខ្លួនទាំងអស់កំពុងបន្តនិតិវិធី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា