គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្រ្ទីប អាចមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Sisi បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ដែលប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
មេដឹកនាំអេហ្ស៊ីបបានឲ្យដឹងថា ការស្ដារស្ថិរភាព និងយុត្តិធម៌នៅក្នុងតំបន់ទាមទារឱ្យមានដំណោះស្រាយដ៏ទូលំទូលាយមួយ ចំពោះបញ្ហាប៉ាឡេស្ទីន ដែលចែងអំពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
លោកក៏បានជម្រាបជូនលោកស្រី Meloni អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប ក្នុងការធ្វើបទឈប់បាញ់ និងផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា និងបានជំរុញសហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាពស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សម្រាប់ផ្នែករបស់លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលី បានសរសើរតួនាទីរបស់អេហ្ស៊ីប ក្នុងការបន្ធូរបន្ថយភាពតានតឹង និងឈានដល់គ្រប់ភាគី ដើម្បីស្ដារសន្តិសុខឡើងវិញ៕ ប្រែសម្រួល ឈូក បូរ៉ា