ព័ត៌មានអន្តរជាតិ

Update៖ កងកម្លាំងសហរដ្ឋអាមេរិក វាយប្រហារតាមផ្លូវអាកាសទៅក្រុមឧទ្ទាម ហួធី ក្រោយពីមានការបាញ់មីស៊ីលទៅលើនាវាដឹក ប្រេងរបស់ចក្រភពអង់គ្លេស

រូបភាពពី៖​ AFP

SANAA៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារមីស៊ីលប្រឆាំងនាវានៅក្នុងប្រទេសយ៉េមែន ដែលកាន់កាប់ដោយក្រុមឧទ្ទាមហួធី “Houthi” ដែលពួកគេបានថ្លែងថា បានត្រៀមខ្លួនជាស្រេចដើម្បីបាញ់កាលពីព្រឹកថ្ងៃសៅរ៍ នៅប៉ុន្មានម៉ោង ក្រោយពីក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ បានបង្កឱ្យមានការបាញ់ប្រហារមកលើនាវាដឹកប្រេងរបស់ចក្រភពអង់គ្លេសនៅឈូងសមុទ្រ អាដែន ជាមួយនឹង គ្រាប់បែកស្រដៀងគ្នានោះ ។

កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហាររួមគ្នា ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ក្រុម ហួធី ដើម្បីកំណត់គោលដៅនាវាឆ្លងកាត់ផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់ ហើយការវាយប្រហាររបស់ក្រុមឧទ្ទាមក្រុមនេះបានអះអាងថា បានគាំទ្រដល់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលអ៊ីស្រាអ៊ែល កំពុងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់ ។

គេបានដឹងថា ក្រុងវ៉ាស៊ីនតោន ក៏បានធ្វើការវាយឆ្មក់តាមផ្លូវអាកាសជាឯកតោភាគីជាបន្តបន្ទាប់ ប៉ុន្តែក្រុម ហួធី បានប្តេជ្ញាថា នៅតែបន្តធ្វើការវាយប្រហាររបស់ពួកគេដដែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top