ព័ត៌មានអន្តរជាតិ

ពិភពលោកទាំងមូល ទស្សនាកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណចិន !

ថ្ងៃទី២៦ ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅអាមេរិករបស់ “កម្មវិធីអបអរទទួលរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ដំណើរការនៅក្រុងញូវយ៉ក ។ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ អង្គទូតនិងមន្ត្រីការទូតប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ របស់ប្រទេសអាមេរិក ជប៉ុន ប៉ូឡូញ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាមនិងគុយបាជាដើម ព្រមនិងមន្ត្រីនៃលេខាធិការដ្ឋាន អង្គការសហប្រជាជាតិ និងឥស្សរជនមេត្រីភាពគ្រប់មជ្ឈដ្ឋានចំនួនជាង ២រយនាក់ បានចូលរួមសកម្មភាពលើកនេះ ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបាន ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាបុណ្យប្រពៃពីសំខាន់បំផុតរបស់ជនជាតិចិន ប្រជាជនចំនួន១ភាគ៥ នៅលើពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនតាមទម្រង់ខុសៗគ្នា ។

ពេលមុននេះមិនជាយូរប៉ុន្មាន មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដោយបានកំណត់បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិ ប្រការនេះបានបង្ហាញឱ្យឃើញនូវ ភាពទាក់ទាញរបស់អរិយធម៌ ប្រជាជាតិចិននិងវប្បធម៌បូព៌ា ក៏ដូចជាបង្ហាញឱ្យឃើញនូវ គុណតម្លៃខាងវប្បធម៌ដ៏សម្បូរបែប និងប្រកបដោយបរិយាបន្នដែល អង្គការសហប្រជាជាតិបានផ្តួចផ្តើម ។

ឆ្នាំនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងពង្រីកឱ្យបានពេញលេញនូវ ឧត្តមភាពផ្សព្វផ្សាយរបស់ខ្លួន ដូចជាការផ្សព្វផ្សាយតាមរយៈ៦៨ភាសា និងវេទិកាប្រព័ន្ធសារព័ត៌មានចម្រុះ CGTN ជាដើម ដើម្បីធ្វើឱ្យប្រជាជននៅលើពិភពលោក ទាំងមូលអាចចែករំលែកពីភាពទាក់ទាញ ពិសេសរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវប្បធម៌ប្រជាជាតិចិនក្នុង បរិយាកាសដ៏សប្បាយរីករាយ ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងរួមចំណែកកាន់តែធំក្នុងការជំរុញ សុខដុមនីយកម្មរវាងប្រជាជន និងប្រជាជននៃបណ្តាប្រទេសនានា ក៏ដូចជាជំរុញការបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិ !

To Top