ព័ត៌មានអន្តរជាតិ

បទវិភាគ៖”ស្មារតីចិន-បារាំង​ “គឺជា”កូនសោមាស”​ សម្រាប់មជ្ឈដ្ឋានខាងក្រៅ ស្វែងយល់ពីអតីតកាល បច្ចុប្បន្នកាល និងអនាគត នៃទំនាក់ទំនងចិន និងបារាំង

ថ្ងៃទី២៥ខែមករា សិល្បករចិន និងបរទេសបានរួមគ្នា បង្ហាញនូវពិធីបុណ្យវប្បធម៌ ដ៏អស្ចារ្យ នៅរោងមហោស្រពជាតិ នៅទីក្រុងប៉េកាំង ដែលបានផ្តល់ “អំណោយពិសេស” មួយដល់ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងបារាំង ។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ច អបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំង ដែលបានធ្វើឡើងនៅយប់ថ្ងៃដដែល ប្រមុខរដ្ឋនៃប្រទេសចិន និងបារាំងបានរួមគ្នា ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកXi Jinpingប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្តពិសេស នៃទំនាក់ទំនងចិន និង បារាំងបានបង្កើត”ស្មារតីចិន-បារាំង”ដែលប្រកបដោយភាព ឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយ និងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ហើយបានលើកឡើង នូវគំនិតផ្តួចផ្តើម បួនចំណុច ស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការចិន និងបារាំង នាពេលអនាគត ។ លោកMacron ប្រធានាធិបតី បារាំងបានថ្លែងថា ភាគីទាំងពីរមានទំនួលខុសត្រូវ ក្នុងការរួមគ្នាកសាង ទំនាក់ទំនង ភាពជាដៃគូ ដែលមិនត្រឹមតែបំពេញ តាមតម្រូវការ របស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយ ផលដល់សន្តិភាពនិងស្ថិរភាព ពិភពលោកផងដែរ ។ ប្រការនេះបានបញ្ជាក់ថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរ មានគំនិតឯកភាពរួមកម្រិតខ្ពស់ ចំពោះការជំរុញកិច្ចសហប្រតិបត្តិការ រវាងចិននិងបារាំង ។

ប្រទេសបារាំង គឺជាប្រទេសលោកខាងលិច ដ៏ធំដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការជាមួយប្រទេសចិន ហើយក៏ជាប្រទេស លោកខាងលិច ដ៏ធំដំបូងគេ ដែលបានបង្កើត ទំនាក់ទំនងភាព ជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើកិច្ចសន្ទនា ជាយុទ្ធសាស្ត្រជាមួយ ប្រទេសចិនផងដែរ ។ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ទោះបីជានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក៏ដោយ ជានិច្ចកាល ទំនាក់ទំនងរវាងចិននិងបារាំង តែងតែដើរនៅជួរមុខ នៃទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសលោកខាងលិច។

នៅពេលអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំងកាលពីដប់ឆ្នាំមុន លោកXi Jinping ប្រធានរដ្ឋចិន បានបូកសរុប”ស្មារតីចិន-បារាំង”ដោយអក្សរចំនួន១៦ ។ ថ្ងៃនេះ លោកXi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ម្តងទៀតនូវស្មារតីនេះ។ អ្នកវិភាគបានថ្លែងថា”ស្មារតីចិន-បារាំង”គឺជា”កូនសោមាស” សម្រាប់មជ្ឈដ្ឋានខាងក្រៅឈ្វេងយល់ពីអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល នៃទំនាក់ទំនងចិន និង បារាំង ។ ក្នុងនោះ ភាពឯករាជ្យម្ចាស់ការ គឺជាចរិតស្មារតីរួម របស់ប្រជាជាតិចិន និងបារាំងដែលធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរអាចក្លាយជាគំរូ នៃទំនាក់ទំនងរវាងចិន និងប្រទេសលោកខាងលិច ។

បើមើលពីការប្រាស្រ័យ ទាក់ទងទ្វេភាគី អាចឃើញថា ចិននិងបារាំង មិនមានទំនាស់ខាងភូមិសាស្ត្រ នយោបាយឬការប៉ះទង្គិច ផ្នែកផលប្រយោជន៍ លើឬសគល់អ្វីឡើយ គឺមានភាពដូចគ្នាខាងស្មារតី ប្រកបដោយភាពឯករាជ្យម្ចាស់ការ និងស្មារតីហ៊ានធ្វើមុនគេ ។ ការឱ្យតម្លៃគ្នាទៅវិញទៅមក និងការទាក់ទាញទៅវិញ ទៅមក រវាងអរិយធម៌ធំទាំងពីរ អាចពង្រឹងការកសាងទំនុកចិត្តគ្នា ទៅវិញទៅមកផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនិងជំរុញ ការផ្លាស់ប្តូរខាងអរិយធម៌ តាមរយៈកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។

ពេលបច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសចិននៅក្នុងសហភាពអឺរ៉ុប ជាប្រទេសប្រភព នៃការវិនិយោគជាក់ស្តែងធំទី៣ និងជាប្រទេសនាំចូល បច្ចេកវិទ្យាធំទីពីរ។ប្រទេសចិនជាដៃគូ ពាណិជ្ជកម្មធំបំផុតរបស់បារាំងនៅអាស៊ី ។

ទំនាក់ទំនងរវាងប្រទេស គឺឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជន។ ឆ្នាំទេសចរណ៍វប្បធម៌ចិន-បារាំងដែលជិតបើកធ្វើនាពេលខាងមុខ នឹងរៀបចំសកម្មភាពផ្លាស់ប្តូរ វប្បធម៌រាប់រយផ្នែក។ ពិព័រណ៍”វិមានVersaillesនិងវាំងចាស់” ពិព័រណ៍សិល្បៈសម័យបច្ចុប្បន្នរបស់ប្រទេសចិន ពិពណ៌វត្ថុបុរាណនៃរាជវង្សថាង របស់ប្រទេសចិន។ល។ សកម្មភាពដ៏សម្បូណ៍បែបទាំងនេះ នឹងជំរុញឱ្យអរិយធម៌ធំទាំងពីរចិន និងបារំាង រៀនសូត្រពីគ្នាទៅវិញទៅមក និងក្រេបជញ្ជក់យកបទ ពិសោធន៍ទៅវិញទៅមក ហើយធ្វើឱ្យប្រជាជនចិននិងបារាំង មានការប្រាស្រ័យទាក់ទងកាន់តែច្រើន ក៏ដូចជាផ្សារភ្ជាប់ដួងចិត្ត របស់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតល្មួត ។

ពិភពលោកកាន់តែមានភាពរង្គោះរង្គើ កិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង ក៏កាន់តែមានសារសំខាន់ទៅទៀត។ ក្នុងរយៈពេល៦០ឆ្នាំខាងមុខ ការប្រាស្រ័យទាក់ទងរវាងប្រទេសចិន និងបារាំងមានហេតុផលបន្តប្រកាន់ខ្ជាប់ ស្មារតីហ៊ានធ្វើមុនគេ ដើម្បីនាំមកនូវផលប្រយោជន៍ ដល់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង៕
ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top