បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបេឡារុសពេលនេះបានចូលរួមជាមួយក្លឹបនៃ ប្រទេសមហាអំណាចនុយក្លេអ៊ែរដែរហើយ។
ថ្លែងការណ៍ដែលមេដឹកនាំរុស្សីរូបនេះបានសំដៅទៅទីក្រុង Minsk ក្នុងពេលទើបតែបានជោគជ័យនូវប្រតិបត្តិការស្ថានីយ៍ថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន Rosatom ដែលជាសាជីវកម្មថាមពលអាតូមិករដ្ឋរបស់រុស្ស៊ី។
ក្រសួងថាមពលរបស់ប្រទេសបេឡារុស្សបានផ្តល់ភ្លើងខៀវជាផ្លូវការនៅក្នុងខែវិច្ឆិកាចំពោះប្រតិបត្តិការពាណិជ្ជកម្មនៃអង្គភាពថាមពលទីពីររបស់ស្ថានីយ៍។
ក្នុងនោះផងដែរប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅពេលនោះថា ជាមួយនឹងសមត្ថភាពផលិតថាមពលសរុប២៤០០មេហ្គាវ៉ាត់ រោងចក្រនេះត្រូវបានគេរំពឹងថានឹងគ្របដណ្តប់រហូតដល់៤០ភាគរយនៃតម្រូវការថាមពលរបស់ប្រទេស៕ ប្រែសម្រួល៖ស៊ុនលី