ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ព្រមានពីការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ​ ប្រសិនបើ​អាមេរិក បន្តដាក់ដាក់ទណ្ឌកម្ម

រូបភាពពី៖​ XINHUA

ការ៉ាកាស៖ វេណេស៊ុយអេឡា បានព្រមានថា ខ្លួននឹងឆ្លើយតបតាមរបៀប “ធ្ងន់ធ្ងរ ទៅវិញទៅមក និងរឹងមាំ” ប្រសិនបើសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញ ឬអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ។

លោកប្រធានាធិបតីបានឲ្យដឹងថា “យើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសកម្មភាពដែល​សហរដ្ឋអាមេរិក ធ្វើនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចចាត់ទុកថា ជាការឈ្លានពានឆ្ពោះទៅរកសិទ្ធិ ដែលប្រទេសនេះត្រូវរស់នៅដោយសន្តិភាព វឌ្ឍនភាព និងមានវិធានការបង្ខិតបង្ខំជាឯកតោភាគីទាំងអស់” ។

លោក Rodriguez បានព្រមានក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Rodriguez បានលើកឡើងថា “មកដល់ពេលនេះ ​សហរដ្ឋអាមេរិក គួរតែដឹងថា ពួកយើងនឹងមិនទទួលយកសម្ពាធណាមួយ ឬប្រភេទនៃការជ្រៀតជ្រែកណាមួយឡើយ”។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសៅរ៍ពីការសម្រេចចិត្ត ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូង បន្ទាប់ពីអ្វីដែលវាហៅថាសេចក្តីសម្រេច “គួរឱ្យព្រួយបារម្ភ” ដោយតុលាការយុត្តិធម៌កំពូលរបស់ប្រទេសវេណេស៊ុយអេឡា ក្នុងការផ្តល់សច្ចាប័នលើការដកសិទ្ធិបេក្ខជនប្រឆាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ លោកស្រី Maria Corina Machado៕ ប្រែសម្រួល ឈូក បូរ៉ា

To Top