ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត២២នាក់ ដោយសារភ្លៀង ធ្លាក់ខ្លាំងនៅទូទាំង ប្រទេសបូលីវី

AFP

LA PAZ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ថា រដ្ឋាភិបាលបូលីវី បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានមនុស្សយ៉ាងតិច២២នាក់ បានស្លាប់ដោយសារភ្លៀង ធ្លាក់ខ្លាំងនៅទូទាំងប្រទេសបូលីវី គិតចាប់តាំងពីខែវិច្ឆិកាមកនេះ ។

លោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ស៊ីវិលបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៣ តំបន់ចំនួន៧ ត្រូវបានរងផលប៉ះពាល់ ហើយក្រុង La Paz រងផលប៉ះពាល់ខ្លាំងជាងគេ ។ យើងមានចំនួន៩.៦២៥នាក់ គ្រួសារដែលរងផលប៉ះពាល់ និងរងផលប៉ះពាល់” ។

ទីក្រុង La Asunta, Tipuani និងក្រុង Irupana នៅ La Paz ក៏ដូចជា Cotagaita នៅ Potosi ត្រូវបានប្រកាសថា ជា “គ្រោះមហន្តរាយក្រុង” លោក Calvimontes បានលើកឡើងថា ទីក្រុង Huacaraje និង Trinidad ក្នុង Beni ត្រូវបានប្រកាសថា ជា “ស្ថិតក្នុងភាពមានអាសន្នទីក្រុង” ។

គិតមកទល់ពេលនេះ ក្រុងចំនួន៤៤ បានរងផលប៉ះពាល់ ដោយទឹកជំនន់ ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ។

លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលជាតិ បានផ្តល់ជំនួយមនុស្សធម៌ ចំនួន១៣១តោន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top