បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវ ឱ្យរដ្ឋាភិបាល អាល្លឺម៉ង់ក្នុងការបោះបង់ ចោលគោលនយោបាយគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ជនភៀសខ្លួន អ៊ុយក្រែននៅលើទឹកដី របស់ខ្លួន ហើយបង្វែរសាច់ប្រាក់ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវជំនួសវិញ។
គ្រោងការណ៍នេះនឹងធ្វើ ឱ្យយន្តការជំនួយកាន់ តែមានតម្លាភាព លោកបានថ្លែងនៅក្នុងបទ សម្ភាសន៍ជាមួយទូរទស្សន៍ សាធារណៈអាល្លឺម៉ង់ ARD កាលពីចុងសប្តាហ៍។
លោក Zelensky បានអះអាង នៅក្នុងបទសម្ភាសន៍ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ដោយរដ្ឋបាលរបស់លោកថា ប្រជាជនដែលបានភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន និងផ្លាស់ទៅប្រទេសអាល្លឺម៉ង់ បច្ចុប្បន្នទទួលបានជំនួយ ហិរញ្ញវត្ថុពីប្រទេសទាំងពីរដែលនេះជាអ្វី ដេលលោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ហើយទាមទារឲ្យមានការការផ្លាស់ប្តូរ ។
យោងតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក ហៅកាត់ថាIfWដែលជាអ្នកគិតគូរដ៏ធំរបស់អាល្លឺម៉ង់ ទីក្រុងប៊ែរឡាំងបាន ចំណាយប្រាក់ជិត១៤ពាន់លានអឺរ៉ូឬត្រូវជា១៥,១៩ ពាន់លានដុល្លារ លើជនភៀសខ្លួន អ៊ុយក្រែននៅចន្លោះថ្ងៃទី ២៤ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
