ព័ត៌មានអន្តរជាតិ

សមាជិកសភា៖ អ៊ុយក្រែន គឺមិនអាចរស់រានឡើយប្រសិនបើគ្មានលុយ របស់អឺរ៉ុប

រូបភាពពី៖​ RT News

បរទេស៖ កាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីសមាជិកសភា និងអ្នកវិភាគអ៊ុយក្រែនថា អ៊ុយក្រែន នឹងស្ទើរតែមិនអាចបន្តជម្លោះជាមួយរុស្ស៊ី និងទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនដោយគ្មានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការប្រើប្រាស់ថវិការួមរបស់ប្លុកនេះ ដើម្បីផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូឬត្រូវ៥៤ ពាន់លានដុល្លារដល់ក្រុងគៀវនៅចុងសប្តាហ៍នេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រទេសហុងគ្រីបានជំទាស់នឹងកញ្ចប់នេះ ដោយស្នើថាអ៊ុយក្រែនគួរតែទទួលបានការផ្ទេរប្រាក់ប្រចាំឆ្នាំសម្រាប់ជំនួយសេដ្ឋកិច្ច ជាជាងការសន្យារយៈពេល ៤ឆ្នាំ ជាការផ្តល់ជំនួយ៥៤ពាន់លានក្នុងមួយលើកវិញ។

កញ្ចប់​ជំនួយ​មួយ​ទៀត​ដែល​បាន​សន្យា​ចំពោះ​ក្រុង​កៀវ​ដោយ​វ៉ាស៊ីនតោន​ត្រូវ​បាន​ជាប់គាំង​ក្នុង​សភា។ ប្រធានាធិបតី Joe Biden បានស្នើរសុំ ៦០ ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ ក្នុងខែតុលា ឆ្នាំ ២០២៣ប៉ុន្តែសមាជិកសភា GOP បានបដិសេធមិនព្រមបើកភ្លើងខៀវលើច្បាប់នេះ លុះត្រាតែលោក Biden យល់ព្រមកែប្រែ និងរឹតបន្តឹងច្បាប់គ្រប់គ្រងព្រំដែនរបស់សហរដ្ឋអាមេរិ៕ ប្រែសម្រួល៖ស៊ុនលី

To Top