ព័ត៌មានអន្តរជាតិ

ក្រុម Houthi យេម៉ែន អះអាងថា ខ្លួនពិតជាបានវាយប្រហា រកប៉ាល់អាមេរិក នៅសមុទ្រក្រហម

រូបភាព៖ Xinhua
" "

សាណា៖ ក្រុម Houthi របស់ប្រទេសយេម៉ែន បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារនាវាចម្បាំងអាមេរិក នៅក្នុងសមុទ្រក្រហមដោយមីស៊ីល នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីអ្នកនាំពាក្យយោធា របស់ក្រុមនេះ។

អ្នកនាំពាក្យយោធា Houthi លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីគាំទ្រប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា និងជាការឆ្លើយតបទៅនឹងការឈ្លានពានមកលើប្រទេសរបស់យើង យើងបានបាញ់កាំជ្រួច កងទ័ពជើងទឹក ជាច្រើនគ្រាប់ ទៅកាន់នាវាពិឃាតអាមេរិក USS Gravely នៅសមុទ្រក្រហម” ។

" "

លោកបានលើកឡើងថា “យើងបញ្ជាក់ថា នាវាចម្បាំងអាមេរិក និងអង់គ្លេសទាំងអស់នៅក្នុងសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ដែលចូលរួមក្នុងការឈ្លានពាន ប្រឆាំងនឹងប្រទេសរបស់យើង គឺស្ថិតនៅក្នុងធនាគារគោលដៅ នៃកងកម្លាំងរបស់យើង ហើយនឹងត្រូវបានកំណត់គោលដៅ ក្នុងសិទ្ធិស្របច្បាប់ ដើម្បីការពារ ប្រទេសរបស់យើង និងប្រជាជនរបស់យើង”។

" "

លោកបានបន្ថែមថា ក្រុមរបស់លោកនឹងបន្ត រារាំងនាវាពាណិជ្ជកម្ម ឬកប៉ាល់របស់អ៊ីស្រាអែល ដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ីស្រាអែល ពីការឆ្លងកាត់សមុទ្រក្រហម រហូតដល់ “ការឈ្លានពានប្រឆាំងនឹងតំបន់ហ្គាហ្សា ត្រូវបានបញ្ឈប់ ហើយការឡោមព័ទ្ធ ត្រូវបានដកចេញ” ។

នៅព្រឹកថ្ងៃពុធនេះ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះ X ថា កងកម្លាំងទ័ពជើងទឹករបស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួចប្រឆាំងនាវា ដែលបាញ់ដោយក្រុម Houthis ឆ្ពោះទៅសមុទ្រក្រហម។

កាំជ្រួច​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់ ​ដោយនាវាចម្លាំង USS Gravely ដែល​ជា​នាវា​ពិឃាត​កាំជ្រួច​ដឹក​នាំ​ថ្នាក់ Arleigh Burke ហើយ​គ្មាន​អ្នក​របួស ឬ​ការ​ខូច​ខាត​ត្រូវ​បាន ​គេ​រាយការណ៍​ឡើយ​៕

ប្រែសម្រួល ឈូក បូរ៉ា

To Top