ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ធ្វើវិសោធនកម្មច្បាប់ ចុះបញ្ជីគណបក្សនយោបាយ

រូបភាព៖ Xinhua
" "

យ៉ាំងហ្គោន៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារបានចេញច្បាប់ថ្មីមួយ ដែលកែប្រែច្បាប់ ស្តីពីការចុះឈ្មោះ គណបក្សនយោបាយ របស់ប្រទេសនេះ។

ច្បាប់វិសោធនកម្ម ដែលចុះហត្ថលេខា ដោយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវបានអនុម័តក្រោមមាត្រា ៤១៩ នៃរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ។

" "

នៅក្នុងច្បាប់ថ្មីនេះ តម្រូវការអប្បបរមា សម្រាប់សមាជិកភាពគណបក្ស ត្រូវបានកាត់បន្ថយពី ១០ម៉ឺន មកត្រឹម ៥ម៉ឺន នាក់ ហើយសមាមាត្រអប្បបរមានៃសង្កាត់ ដែលគណបក្សត្រូវដំណើរការ ត្រូវបានកាត់បន្ថយ ពីពាក់កណ្តាលទៅមួយភាគបី នៃសង្កាត់ទាំងអស់ នេះបើយោងតាមរបាយការណ៍។

" "

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ច្បាប់ថ្មីនេះក៏បានរួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរនៅក្នុងក្របខ័ណ្ឌពេលវេលា សម្រាប់ការប្រមូលផ្តុំសមាជិកគណបក្ស និងនិយមន័យនៃ “ការបោះឆ្នោត ដោយការបោះឆ្នោត”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top