ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ “ទស្សនារាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ”បើកធ្វើនៅក្រុងណៃរ៉ូប៊ី

ថ្ងៃទី៣១ ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅប្រទេសកេនយ៉ាស្តីពី “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅក្រុងណៃរ៉ូប៊ី ក្រោមប្រធានបទ “ឆ្លងឆ្នាំថ្មីប្រពៃណីចិន ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន” ដើម្បីជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។

លោក ShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានពិភាក្សានិងអនុម័តសេចក្តីសម្រេចចិត្តជាឯកច្ឆន្ទ ដោយបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ប្រការនេះបានបង្ហាញឱ្យឃើញនូវភាពទាក់ទាញ នៃអរិយធម៌ប្រជាជាតិចិននិងវប្បធម៌បូព៌ា ក៏ដូចជាបង្ហាញឱ្យឃើញនូវគុណតម្លៃខាងវប្បធម៌ដ៏សម្បូរបែបនិងប្រកបដោយបរិយាបន្នដែលជាការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ។

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានប្រារព្ធធ្វើចំនួន៤១លើកជាប់ៗគ្នាមកហើយ និងបានបន្សល់ទុកនូវការចង់ចាំដ៏ល្អបវរដល់ទស្សនិកជនពីមួយជំនាន់ទៅមួយជំនាន់ និងក្លាយទៅជានាមប័ណ្ណវប្បធម៌ដែលពិភពលោកខិតជិតប្រទេសចិននិងស្វែងយល់ពីប្រទេសចិន។ឆ្នាំ២០២៤ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងឆ្លងតាមរូបមន្តផ្សព្វផ្សាយ “គំនិត+សិល្បៈ+បច្ចេកទេស” ដើម្បីឱ្យប្រជាជននៅទូទាំងពិភពលោកចែករំលែកពីភាពទាក់ទាញនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ចិនក្នុងបរិយាកាសសម្បាយរីករាយ។

លោកស្រីZainab Hawa Banguraអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិបានលើកឡើងថា ឆ្នាំ២០២៤ជាឆ្នាំដំបូងក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិដែលចាត់ទុកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ សូមជូនពរមនុស្សគ្រប់រូបដែលចូលរួមអបអរសាទរ ថ្ងៃបុណ្យនេះសុទ្ធតែអាចចែករំលែកនូវសន្តិភាព ភាពរុងរឿងនិងសុភមង្គល។

ប្រព័ន្ធសារព័ត៌មានផ្លូវការរបស់អង្គការសហប្រជាជាតិនិងប្រព័ន្ធសារព័ត៌មានជាច្រើនក្នុងតំបន់បានផ្សព្វផ្សាយពីសកម្មភាពនេះ ដែលគ្របដណ្តប់ប្រិយមិត្តអ្នកអាន ស្តាប់និងទស្សនិកជនបរទេសលើសពី៣០០លាននាក់៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top